នៅក្នុងព្រឹត្តិការណ៍ប្រកួតក្បាច់គុនបុរាណខ្មែរ លក្ខណៈមិត្តភាពអន្តរជាតិលើសង្វៀន SEA-TV នាយប់ថ្ងៃ អាទិត្យ ទី១៧ ខែឧសភា ឆ្នាំ ២០១៥ អ្នកប្រដាល់ ឈិន ក្វាន់ង៉ុយ ក្លឹបម្កុដរាជសីហ៍ម្ចាស់ខ្សែក្រវាត់ទម្ងន់ ៦៥ គីឡូ ក្រាមត្រូវប៉ះអ្នកប្រដាល់ថៃ ថាហាន អេក (Thahan Ek) ខណៈ អ្នកប្រដាល់ បឺត ខាំ ជើងខ្លាំង របស់ កម្ពុជាក្លឹបសាល វ័ន្តកីឡា នឹងត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ជនជាតិថៃ ថាន់ វ៉ាឡេក (Than Vallek ) ក្នុងទម្ងន់ ៧០ គ.ក្រ ។
បឺត ខាំ ធ្លាប់ប្រកួតចំ ២៥០លើក ឈ្នះ ២៤០ ដងចាញ់ ៨ លើក និងស្មើ២ដង ខណៈដែល Than Vallek មានប្រវត្តិ ប្រកួតមិនតិចក្រោម ១៣៥ ដងទេ ។ ជាមួយគ្នានេះ Than Vallek នៅចាញ់កម្ពស់ បឺត ខាំ តែបន្តិចដោយ បឺត ខាំ មានកម្ពុជា ១,៦៨ ម៉ែត្រខណៈដែល Than Vallek គេមានកម្ពស់តែ ១,៦៧ ម៉ែត្រប៉ុណ្ណោះ ។
បឺត ខាំ ជាអ្នកប្រដាល់ ដែលវាយកាចបំផុតក្នុងចំណោម អ្នកប្រដាល់នៅក្នុងស្រុកខ្មែរ ហើយអ្នកប្រដាល់រូបនេះធ្លាប់ប្រកួតជា មួយអ្នកប្រដាល់ បរទេស ថៃ រុស្សី ប្រេស៊ីល ជាច្រើនលើក ហើយ បឺត ខាំ មានបទពិសោធន៍ ស្នៀតប្រដាល់ល្អល្បិចកល និងកាយ សម្បទាសុទ្ធតែលើអ្នកប្រដាល់ថៃទាំងអស់ ។
ចំណែកការវ៉ៃចេញរបស់ បឺត ខាំ រហ័សណាស់ តែវ៉ៃចេញមិនធ្ងន់ទេ តែគូប្រកួតលំបាក ទប់ទល់ ពិសេសលំបាកបិទឲ្យជាប់ណាស់ ក្រោយពីបញ្ចេញកណ្តាប់ដៃ ហើយ ជង្គង់ និងជើងរបស់គេចេញបន្ថែមទៀត ។
រីឯ Thahan Ek ចាញ់កម្ពស់ក្វាន់ង៉ុយបន្តិច ហើយស្ថិតិប្រកួតរបស់គេក៏ចាញ់ក្វាន់ង៉ុយដែរ ។ អ្នកប្រដាល់ថៃនេះប្រកួត បាន១៧២ដង ក្នុងនោះវាយឈ្នះ១០២ដង និងចាញ់១៥ដង និងស្មើ៥ បើប្រៀបជាមួយក្វាន់ង៉ុយចាញ់ជិត១០០ដង ឯណោះ ហើយ ឈិន ក្វាន់ង៉ុយ មានប្រវត្តិប្រកួតចំនួន ៧៥ដង ឈ្នះ៦៥ដង ចាញ់១២ ដង និងស្មើ២ដង ។
អ្នក ប្រដាល់ថៃ ប៉ះជាមួយក្វាន់ង៉ុយ យ៉ាប់ហើយ ព្រោះក្វាន់ង៉ុយខ្ពស់ ហើយមានថ្វីកែងល្អទៀត ទោះបីក្វាន់ង៉ុយមានបទ ពិសោធន៍ការប្រកួតតិចជាងក៏ដោយ ៕
កីទ្បាករ បឺត ខាំ (ឆ្វេង) ប្រកួតជាមួយនឹងកីទ្បាករ ថាន់ វ៉ាឡេក (Than Vallek ) (ស្តំា)
បឺត ខាំ ធ្លាប់ប្រកួតចំ ២៥០លើក ឈ្នះ ២៤០ ដងចាញ់ ៨ លើក និងស្មើ២ដង ខណៈដែល Than Vallek មានប្រវត្តិ ប្រកួតមិនតិចក្រោម ១៣៥ ដងទេ ។ ជាមួយគ្នានេះ Than Vallek នៅចាញ់កម្ពស់ បឺត ខាំ តែបន្តិចដោយ បឺត ខាំ មានកម្ពុជា ១,៦៨ ម៉ែត្រខណៈដែល Than Vallek គេមានកម្ពស់តែ ១,៦៧ ម៉ែត្រប៉ុណ្ណោះ ។
បឺត ខាំ ជាអ្នកប្រដាល់ ដែលវាយកាចបំផុតក្នុងចំណោម អ្នកប្រដាល់នៅក្នុងស្រុកខ្មែរ ហើយអ្នកប្រដាល់រូបនេះធ្លាប់ប្រកួតជា មួយអ្នកប្រដាល់ បរទេស ថៃ រុស្សី ប្រេស៊ីល ជាច្រើនលើក ហើយ បឺត ខាំ មានបទពិសោធន៍ ស្នៀតប្រដាល់ល្អល្បិចកល និងកាយ សម្បទាសុទ្ធតែលើអ្នកប្រដាល់ថៃទាំងអស់ ។
ចំណែកការវ៉ៃចេញរបស់ បឺត ខាំ រហ័សណាស់ តែវ៉ៃចេញមិនធ្ងន់ទេ តែគូប្រកួតលំបាក ទប់ទល់ ពិសេសលំបាកបិទឲ្យជាប់ណាស់ ក្រោយពីបញ្ចេញកណ្តាប់ដៃ ហើយ ជង្គង់ និងជើងរបស់គេចេញបន្ថែមទៀត ។
កីទ្បាករ ឈិន ក្វាន់ង៉ុយ (ឆ្វេង) ប្រកួតជាមួយនឹងកីទ្បាករ ថាហាន អេក (Thahan Ek) (ស្តំា)

Post a Comment