GuidePedia

0
កីឡាករកម្ពុជាលេចធ្លោ៣រូប បានត្រៀមខ្លួនស្វាគមន៍ អ្នកប្រដាល់ឆ្លងដែន មកពីប្រទេសថៃ៣រូប ដើម្បីតស៊ូនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEA-TV) នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ ។


អ្នកប្រដាល់កីឡាករ សែន រ៉ាដេត ក្លឹបអប្សរាគុនខែ្មរត្រូវប្រកួតជាមួយកីឡាករថៃ ឌេន សាយ៉ាម (Den Sayam) ក្នុង ប្រភេទទម្ងន់ ៥១គ.ក្រ ខណៈដែលអ្នក ប្រដាល់ ម៉ន ចាន់ដារ៉ា មកពីក្លឹបការិយាល័យទី៥ កងទ័ពជើងគោកជួបជាមួយ កីឡាករថៃ យ៉ត ថាណុង (Yort Thanong) ក្នុងប្រភេទទម្ងន់ ៦០ គ.ក្រ និង អ្នកប្រដាល់ ពុទ្ធ ឆាយរិទ្ធី ក្លឹបពុទ្ធសេរីវង្ស កីឡាប៉ះជាមួយកីឡាករថៃ ថង ណុង (Thang Nong) ក្នុងប្រភេទទម្ងន់ ៦៩គ.ក្រ ។

សែន រ៉ាដេត ជាអ្នកប្រដាល់គ្រប់កលល្បិច ហើយសមត្ថភាពកណ្ដាប់ដៃរបស់គេវាយចេញរហ័សណាស់ ហើយជង្គង់ កែង និងផ្លែ សែន រ៉ាដេត ក៏មានផ្លែល្អ ណាស់។ នេះជាការប្រកួតមួយដែលរៀបចំរបស់ប៉ុស្តិ៍ SEA-TV យកកីឡាករ ទម្ងន់ទាប ៥១ គីឡូក្រាម ប៉ុន្តែមានសមត្ថភាពខ្ពស់អាចនឹងទាក់ទាញជាងទម្ងន់ធ្ងន់ ធំៗ មក ហើយក៏ជាឱកាសផ្តល់ដល់ អ្នកប្រដាល់វ័យក្មេងរបស់កម្ពុជាបានស្គាល់ប្រកួតលក្ខណៈមិត្តភាពអន្តរជាតិទៀតផង ។

ចំពោះ ម៉ន ចាន់ដារ៉ា ជាអ្នកប្រដាល់ស្រករក្រោយ តែមានចិត្តប្រដាល់ធំហ៊ានវាយប្ដូរជាមួយគូប្រកួត ដោយមិនញញើត នោះឡើយ ដើម្បីប្ដូរយកជ័យជំនះ នៅ ពេល ដែលស្ថានភាពប្រកួតរបស់គេហាក់ដូចចាញ់ប្រៀបគូប្រកួតគឺគេប្ដូរហើយ ។ ចាន់ដារ៉ា មានកម្ពស់ខ្ពស់ជាង Yort Thanong ដៃជើងវែង ដែលកត្តានេះហើយ ដែលធ្វើឲ្យ Yort Thanong មាន សង្ឃឹមតិចតួចណាស់ក្នុងការយកឈ្នះដារ៉ានោះ ។ Yort Thanong មានស្នៀតគុន និងកលល្បិចប្រកួតលើម៉ន ចាន់ដារ៉ា គ្រាន់តែអន់កម្ពស់ប៉ុណ្ណោះ ។


ពុទ្ធ ឆាយរិទ្ធី អាចប្រើស្នៀតពិសេសអ្វីមួយនោះលុះត្រាតែ Thang Nong អាចមានប្រៀបទាំងបច្ចេកទេស កម្ពស់ និង កាយសម្បទាល្អទើបអាចទៅរួច ។ ប៉ុន្ដែបើកាយសម្បទាប្រហាក់ប្រហែលគ្នាជាមួយ ពុទ្ធ ឆាយរិទ្ធី ទេនោះអ្នកប្រដាល់ បារាំងរូបនេះក៏អាចប្រឈមនឹងការបរាជ័យច្រើន ដោយសារកណ្ដាប់ដៃ ពុទ្ធ ឆាយរិទ្ធី ក៏អាចនិយាយបានថា ស៊ូទ្រាំ មិនដល់ទឹកទី៥ក៏ថាបានដែរ ពីព្រោះកណ្ដាប់ដៃ ពុទ្ធ ឆាយរិទ្ធី ធ្ងន់ជាង ៕

Post a Comment

 
Top