យ៉ាងហោចណាស់មានមនុស្សប្រមាណជាង ៣០០០ នាក់ទាំងខ្មែរ និងបរទេសបាននាំគ្នាជិះកង់ជាលក្ខណៈកម្សាន្តសប្បាយនៅភ្នំពេញដើម្បីអបអរសាទរទិវាអឺរ៉ុបឆ្នាំ ២០១៥ កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៥ កន្លងទៅ ។
ក្នុងឱកាសថ្ងៃទិវាអឺរ៉ុបឆ្នាំ ២០១៥ នៅភ្នំពេញម្សិលមិញនេះមានបរទេសនិងខ្មែរយ៉ាងច្រើនបានប្រមូលផ្ដុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាដើម្បីជិះកង់កម្សាន្ត។ ចំណុចចាប់ផ្ដើមនៃការជិះកង់នេះគឺចាប់ពីពហុកីឡដ្ឋានជាតិអូឡាំពិកឆ្លងកាត់តាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញរួចត្រឡប់មកបញ្ចប់នៅពហុកីឡដ្ឋានជាតិវិញ។
ក្នុងកម្មវិធីនេះក៏មានការចូលរួមពីលោក ហ្សង់ ហ្វ្រង់ស័ កូតាំន ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំនៅប្រទេសកម្ពុជា, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអភិបាលរាជធានីភ្នំពេញ លោក បា សុជាតិវង្ស៕

Post a Comment