GuidePedia

0
យោង​តាម​សម្តី​របស់​លោក Massimiliano Allegri​បាន​ឲ្យ​ដឹង​ថា ក្រុម Juventus​ត្រូវ​ការ​លេង​ឲ្យ​បានល្អ​បំផុត ​ដើម្បី​ឆ្លង​ផុត​ក្រុម​ Real Madrid​ក៏ដូចជា​ឈាន​ដល់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​Champions League ក្នុង​រយៈពេល​១២​ឆ្នាំ​កន្លង​មក​នេះ។


គួរ​ឲ្យ​ដឹង​ថា ក្រុម​ជើងឯក​បាល់ទាត់​អ៊ីតាលី​ Serie A នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​កាន់​រដ្ឋធានី​របស់​ប្រទេស​អេស្ប៉ាញ​ នា​ថ្ងៃ​ពុធ​នេះ ជាមួយ​នឹង​ជ័យជំនះ​២–១​ក្នុង​ដៃ ពី​ការប្រកួត​ជើង​ទី​១​របស់​ពួកគេ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ដែល​លទ្ធផល​ទាត់​ស្មើ​២–២​របស់​ក្រុម Real Madrid​ជាមួយ​ក្រុម Valencia ទំនងជា​បាន​បញ្ចប់​ក្តី​ស្រមៃ​នៃ​ការ​ឡើង​ដណ្តើម​ជើងឯក La Liga​របស់​ពួកគេ​ ស្រប​ពេល​ដែល​ក្រុម​កំពូល​តារាង Barcelona​កំពុងធ្វើការ​នាំមុខ​ដាច់​៤​ពិន្ទុ ជាមួយ​នឹង​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាលនោះ។

លោក Allegri ដែល​មាន​ជំនឿ​ចិត្ត​ថា ក្រុម​របស់​លោក​នឹង​ឡើង​នោះ ​បាន​និយាយ​ថា ក្រុម Juventus​ត្រូវតែ​ខិតខំ​លេង​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្លួន ពេល​ជួប​ជាមួយ​ក្រុម Carlo Ancelotti ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​បាន​លេង​នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ជា​លើកដំបូង​របស់​ខ្លួន នៅក្នុង​រយៈពេល​១២​ឆ្នាំ​កន្លង​មក​នេះ នៅក្នុង​ទីក្រុង​ប៊ែរឡាំង​របស់​អាល្លឺម៉ង់។

លោក​បាន​និយាយ​ប្រាប់​សន្និសីត​កាសែត​ថា យើង​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​បំផុត ពិសេស​នៅ​ពេល​ជួប​​​ក្រុម​ជើង​ខ្លាំង​ដូចជា​ក្រុម Real Madrid។


សូម​បញ្ជាក់​ថា ក្រុម​Juventus​កំពុង​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​ខ្លួន ​ទាំង​ការប្រកួត​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ហើយ​ពួកគេ​សង្ឃឹម​ជឿជាក់​ខ្លាំង​ណាស់​ថា នឹង​សម្រេច​បាន​ជោគជ័យ​ជា​ផ្លែផ្កា​របស់​ខ្លួន​នៅ​រាត្រី​ថ្ងៃ​ពុធ​ខាងមុខ​នេះ៕

Post a Comment

 
Top