វីរបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិប្រេស៊ីលលោក Pele បានចេញពីមន្ទីរវិញហើយ បន្ទាប់ពីវះកាត់ដោយជោគជ័យលើបញ្ហាក្រពេញប្រូស្តាតរបស់គាត់នៅមន្ទីរពេទ្យ Albert Einstein នាទីក្រុងសៅប៉ូឡូ រួចមកនោះ ពោលគឺបន្ទាប់ពីចូលពេទ្យជាលើកទី២ក្នុងរយៈពេល៦ខែកន្លងមកនេះ។
សូមបញ្ជាក់ថាលោក Pele អាយុ៧៤ឆ្នាំ ធ្លាប់ចូលមន្ទីរពេទ្យ Albert Einstein ម្តងរួចមកហើយ នៅក្នុងទីក្រុងសៅប៉ូឡូ កាលពីខែវិច្ឆិកា កន្លងទៅ សម្រាប់បញ្ហាតម្រងនោមរបស់គាត់ ដើម្បីវះកាត់យកចេញគ្រោះតម្រងនោម។
គាត់បានចេញពីមន្ទីរវិញ នៅក្នុងខែធ្នូ ប៉ុន្តែអតីតកីឡាករឈ្នះជើងឯកបាល់ទាត់ពិភពលោក World Cup៣សម័យកាលម្នាក់នេះ បានចូលពេទ្យម្តងទៀត កាលពីសប្តាហ៍មុននេះ សម្រាប់ការវះកាត់ក្រពេញប្រូស្តាត។
ទោះបីជាយ៉ាងណាក៏ដោយ លោក Peleបានចេញពីពេទ្យវិញហើយ កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ ហើយបច្ចុប្បន្នលោកកំពុងបន្តជាសះស្បើយពីរបួស៕

Post a Comment