ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ K-Cement ទម្ងន់ ៦០ គីឡូក្រាមនៅលើសង្វៀន SEA-TV នារសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៥ ខាងនេះគឺអ្នក ប្រដាល់ មាស ច័ន្ទមាន សមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវជួបជា មួយ លាស់ យីន ក្លឹបបង្ក្រាបគ្រឿងញៀនក្នុងជុំទី២បន្តទៀត ។
កាលពីជំនួបនៅជុំទី១ ច័ន្ទមាន បានចាញ់ លាស់ យីន ដោយពិន្ទុដាច់តែម្ដង ដែលកាលនោះ ច័ន្ទមាន ទ្រាំទ្រជាមួយ លាស់យីន ស្ទើរតែមិនបានចប់ទឹកទី៥ផង ។ តាមពិតកលល្បិចនៃការប្រកួតច័ន្ទមានល្អជាងតែគេហ្វឹកហាត់មិនបានដិតដល់ជាហេតុធ្វើឲ្យទម្ងន់របស់គេលើសដូច្នេះ គេត្រូវតែរត់សម្រកទម្ងន់ដែលការរត់សម្រក នេះហើយធ្វើឲ្យគេបាត់បង់កម្លាំងសម្រាប់ប្រកួតនោះ ។
ចំពោះ លាស់ យីន គេហ្វឹកហាត់ជាប្រចាំ និងត្រួតពិនិត្យទម្ងន់ជាប្រចាំដែរអញ្ចឹងហើយទើបទម្ងន់របស់គេរក្សាបាន ។ រក្សាទម្ងន់បានបែបនេះហើយទើបនៅពេល ប្រកួត លាស់ យីន បុករហូតធ្វើឲ្យ ច័ន្ទមាន បាត់បង់កម្លាំង និងសមត្ថភាពប្រកួតហើយសូម្បីតែសមត្ថភាពការពារខ្លួនក៏ពេលខ្លះស្ទើរតែគ្មានផង ។ សម្រាប់ការ ប្រកួតក្នុងវគ្គនេះសំខាន់ណាស់ព្រោះក្នុង ៦នាក់ដែលឆ្លងផុតពីជម្រុះវគ្គទី១ត្រូវជម្រុះ ២នាក់បន្ថែមទៀត ។
ដូចគ្នានោះដែរកីឡាករ ថុល មករា ក្លឹបឃ្លាំងមឿងកីឡាត្រូវជួបប្រកួតជាមួយ សូត្រ ប៊ុនធី ក្លឹបបក្សីស្លាបដែក ។ ការ ប្រកួតនេះគេអាចទាយបានមុនថា ប៊ុនធី នឹង ឈ្នះ មករាជាមិនខាន ។ កាលជំនួបនៅជុំទី១ ប៊ុនធី ឈ្នះមករានៅទឹកទី២ សម្រាប់ជុំទី២នេះ មករា ក៏មិនមានសមត្ថភាពតស៊ូជាមួយ សូត្រ ប៊ុនធី បាន៥ទឹកដែរ ។ ២ប្រកួតក្នុងជុំទី២នេះ មករា ឈ្នះមួយប្រកួត ចាញ់មួយប្រកួត រីឯ ប៊ុនធី វិញឈ្នះទាំង២ប្រកួតតែម្តង ។
ប្រកួតការក្នុងព្រឹត្តិការណ៍នេះដែរ ឱម សំរេច ក្លឹបទ័ពឆ័ត្រយោង៩១១ ត្រូវជួបជាមួយ ឃីម បូរ៉ា មកពីក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ។ សម្រាប់ជុំទី២នេះ សំរេច ហាក់ដូចជាមិនជួបសំណាងល្អសោះ ។ ២ប្រកួតរបស់គេចាញ់ទាំង ទាំងអស់ ខណៈដែល បូរ៉ា ទើបតែវាយបានមួយប្រកួតប៉ុណ្ណោះ តែបានទទួលជ័យជំនះ ។ កាលពីជំនួបជុំទី១ បូរ៉ា ឈ្នះ សំរេចដោយពិន្ទុសម្រាប់ជុំទី២ នេះគេជឿថា បូរ៉ា នឹងបន្តឈ្នះសំរេចទៀតជាមិនខាន ។
អ្នកប្រដាល់ ជា រឿនឈី ក្លឹបអមតៈគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់គឿម សុវណ្ណាង ក្លឹបឃ្លាំងមឿងកីឡា និងអ្នក ប្រដាល់ ម៉ូ ណារ៉ង់ ក្លឹបព្រៃទទឹង ខេត្តបាត់ដំបង ប្រកួតជាមួយអ្នកប្រដាល់ ម៉ន រិទ្ធី ក្លឹបការិយាល័យទី៥ កងទ័បជើងគោក៕
អ្នកប្រដាល់ មាស ច័ន្ទមាន(ឆ្វេង) និងអ្នកប្រដាល់ លាស់ យីន

Post a Comment