ខ្សែបម្រើ Andreas Pereira របស់ក្លិប Manchester United បានបន្តកុងត្រា៣ឆ្នាំទៀតជាមួយបិសាចក្រហម ដែលមានន័យថា កីឡាករវ័យ១៩ឆ្នាំរូបនេះនឹងបន្តនៅកីឡដ្ឋាន Old Trafford រហូតដល់ខែមិថុនា ឆ្នាំ២០១៨។
យុវជនឆ្នើមរបស់ប្រេស៊ីល ដែលមានក្លិបជាច្រើនចាប់អារម្មណ៍ដូចជា PSG, Juventus, Feyenoord និង PSV Eindhoven បានប្រាប់ដល់វិបសាយរបស់ក្លិប Man Utd ថា៖ “ខ្ញុំរីករាយណាស់ ដែលបានបន្តកិច្ចសន្យាថ្មីនេះ។ ខ្ញុំសូមអរគុណដល់អ្នកចាត់ការ ដែលបានផ្តល់ឱកាសឲ្យខ្ញុំបានមកចូលរួមជាមួយក្រុមនេះ”។
Pereira បានបន្ថែមថា៖ “ខ្ញុំបានចូលលេង Premier League ពេលប្រកួតទល់នឹង Tottenham Hotspur ហើយការលេងនៅមុខអ្នកគាំទ្រជាច្រើននៅ Old Trafford គឺជាក្ដីស្រមៃ ក្លាយជាការពិតមួយសម្រាប់ខ្ញុំ។ ខ្ញុំគិតថា ខ្ញុំបានជ្រើសរើសក្លិបបានត្រឹមត្រូវហើយ ដែលអាចឲ្យខ្ញុំអភិវឌ្ឍ និងរៀនសូត្របន្ថែមច្រើនទៀត”។
Pereira កើតនៅប្រទេសបែលហ្សិក ហើយក៏ធ្លាប់លេងឲ្យក្រុមជម្រើសជាតិបែលហ្សិក U-15 រហូតដល់ U-17 ផងដែរ មុននឹងលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល U-20 ឆ្នាំវិញ ហើយបច្ចុប្បន្នខ្សែបម្រើរូបនេះ គឺជាតួអង្គដ៏សំខាន់នៅឈុត U-21 របស់ Man Utd៕

Post a Comment