កំពូលអ្នកប្រដាល់ទាំង២រូប Floyd Mayweather និង Manny Pacquiao បានជួបប្រឈមមុខគ្នាលើកចុងក្រោយ មុននឹងឡើងវ៉ៃនៅមិនដល់២៤ម៉ោងទៀតនេះ ខណៈដែលអ្នកទាំង២មកថ្លឹងទម្ងន់ម្ដងទៀត កាលពីយប់មិញ ដើម្បីវ៉ៃដណ្ដើមខ្សែក្រវាត់ពិភពលោកថ្មី ទម្ងន់១៤៧ផោន (ជាង៦៦,៥គីឡូក្រាម)។
ក្នុងការថ្លឹងទម្ងន់នេះដែរឃើញថា កំពូលអ្នកប្រដាល់អាស៊ី Pacquiao ខ្វះ២ផោនទៀត ទើបគ្រប់១៤៧ផោន ដូច្នេះអ្នកប្រដាល់ជើងខ្លាំងរបស់ហ្វីលីពីនវ័យ៣៦ឆ្នាំរូបនេះ ក៏បានញ៉ាំសូកូឡា ដើម្បីបង្គ្រប់ទម្ងន់ផងដែរ។
ចំណែកឯកំពូលអ្នកប្រដាល់មិនដែលចាញ់អាមេរិក Floyd វិញ ថ្លឹងយប់មិញបានទម្ងន់ ១៤៦ផោនលើ Pacquiao ១ផោន តែក្រោមដែនកំណត់ (១៤៧ផោន) ១ផោន។ យ៉ាងណាក្ដី ទម្ងន់ខុសគ្នាបន្តិចបន្តួចនេះ ពុំមានអ្វីចោទទេ ពោលគឺការប្រកួតនឹងធ្វើឡើងជាធម្មតា។
ព្រឹត្តិការណ៍ប្រកួតប្រដាល់ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ នឹងមកដល់នៅយប់ថ្ងៃសៅរ៍ (ព្រឹកថ្ងៃអាទិត្យនៅកម្ពុជា) ស្អែកនេះហើយ ដូច្នេះសូមចាំមើលទាំងអស់គ្នាថា អ្នកណាជាម្ចាស់ខ្សែក្រវាត់ពិភពលោកថ្មីនេះ៕

Post a Comment