GuidePedia

0
នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែ​ឧសភា ឆ្នាំ ២០១៥ នេះ​មាន​រៀបចំ​ពិធី​សំណេះសំណាល​ក៏​​ដូចជា​ពិធី​ចុះ​អនុស្សរណៈ​រវាង​ស្រាបៀរអង្គរ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដើម្បី​សម្តែង​កិច្ច​គាំទ្រ​ ចំពោះ​អត្តពលិក​ជម្រើសជាតិ​ដែល​នឹង​ទៅ​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​យើង ​នា​កីឡា​ស៊ីហ្គេម​លើក​ទី ២៨ នៅ​ប្រទេស​សិង្ហបុរី​ខាង​មុខ​នេះ។


ដូច​ដែល​ឯកឧត្តម លោកជំទាវ អ្នក​ឧកញ៉ា លោក លោកស្រី នាងកញ្ញា ជ្រាប​ហើយ​ថា ស្រាបៀរ​អង្គរ​មាន​ប្រវត្ត​គាំទ្រ​វិស័យ​កីឡា​ជាតិ​ចាប់​តាំងតែ​ពី​ពេល​ដែល​រោងចក្រ​ស្រាបៀរ​អង្គរ​បាន​ចាប់​ផ្តើម​ដំណើរ​ការ កាលពី ៥០ឆ្នាំមុនម៉្លេះ។ នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ស្រាបៀរ​អង្គរ​បាន​ចូលរួម​សហការ​ជាមួយ​ NOCC ក្នុង​ការ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​កីឡារ​ជម្រើស​ជាតិ​យើង។ ​ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១១ ស្រាបៀរ​អង្គរ​បាន​ជួយ​ឧបត្ថម្ភ​អត្តពលិក​ជាតិ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើកទី ២៦ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ បន្ទាប់​មក​ទៀត​ស្រាបៀរអង្គរ​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ឲ្យ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ​ ២០១២។

ក្រោយ​មក​នៅ​ឆ្នាំ ២០១៣ ស្រាបៀរអង្គរ​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​អត្តពលិក​ជម្រើស​ជាតិ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ២៧ ប្រទេស​មីយ៉ាន់ម៉ា​ ​ជា​បន្ត​ទៀត។​ នៅ​ឆ្នាំ​២០១៤​​​ ស្រាបៀរអង្គរ តាម​រយៈ​ NOCC បាន​ជួយ​ឧបត្ថម្ភ​កីឡាករ​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​លើក​ទី ១៧ ដែល​ជា​ព្រឹត្តិការណ៍​មួយ​ធ្វើ​ឲ្យ​ខ្មែរ​គ្រប់​រូប​ចងចាំ​មិន​ភ្លេច​ជ័យជំនះ​មេដាយ​មាស​របស់ ​កីឡា​ការនី សន សៀវម៉ី គឺ​ជា​ផ្លែផ្កា​នៃ​ការ​ខិតខំ​ហ្វឹកហាត់ និង​ការ​តាំង​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​អស់​ជា​ច្រើន​ឆ្នាំ។ ​

សៀវម៉ី​ ​​ជា​យុវនារី​ខ្មែរ​គំរូ​ម្នាក់​គួរ​ឲ្យ​ស្ងើច​សរសើរ​ នាង​បាន​បញ្ជាក់​ថា​អ្វីៗ​ពិត​ជា​អាច​សម្រេច​ទៅ​បាន​ឲ្យ​តែ​យើង​មាន​ឆន្ទៈ​ពិត​ប្រាកដ ពោល​គឺ​គ្មាន​អ្នក​ណា​ម្នាក់​អាច​បញ្ឈប់​អ្នក​ក្នុង​ការ​សម្រេច​ក្តី​សុបិន​របស់​អ្នក​បាន​ឡើយ។

ឆ្នាំ​នេះ ស្រាបៀរអង្គរ​មាន​មោទនភាព​ជា​ថ្មី​ម្តង​ទៀត​ក្នុង​ការ​ចូលរួម​សហការ​ជាមួយ NOCC ក្នុង​ការ​ឧបត្ថម្ភ​អត្តពលិក​ជាតិ​ឲ្យ​ទៅ​ប្រកួត​ស៊ីហ្គេម​លើកទី ២៨ ប្រទស​សិង្ហបុរី តំណាង​ឲ្យ​កម្ពុជា​យើង។

ប្អូន​ៗ ក្មួយ​ៗ​​ អត្តពលិក​ជាទី​ស្រឡាញ់ ស្រាបៀរ​អង្គរ​មាន​មោទនភាព​ជា​ពន់ពេក​ដែល​មាន​ឪកាស​ជួយ​ឧបត្ថម្ភ​អ្នក​ទាំង​អស់​គ្នា។ ស្រាបៀរអង្គ​តែងតែ​មាន​ក្តី​សង្ឈឹម​ជានិច្ច​ចំពោះ​អ្នក​ទាំង​អស់​គ្នា ហើយ​យើង​ខ្ញុំ​សូម​ប្តេជ្ញា​ចិត្ត​ថា និង​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ចំពោះ​គ្រប់​អត្តពលិក​ដែល​ត្រឡប់​មក​មាតុភូមិ​វិញ​ជាមួយ​មេដាយ។

មេដាយ​ជា​ឯកត្តជន៖

មេដាយ​មាស ១ គ្រឿង៖ ៦ ពាន់​ដុល្លារ
មេដាយ​ប្រាក់ ១ គ្រឿង៖ ៣ ពាន់​ដុល្លារ
មេដាយ​សំរឹទ្ធ ១ គ្រឿង៖ ១ ពាន់​ដុល្លារ

មេដាយ​ជា​ក្រុម៖

មេដាយ​មាស ១ គ្រឿង៖ ៨ ពាន់​ដុល្លារ
មេដាយ​ប្រាក់ ១ គ្រឿង៖ ៥ ពាន់​ដុល្លារ
មេដាយ​សំរឹទ្ធ ១ គ្រឿង៖ ៣ ពាន់​ដុល្លារ
សម្រាប់​ក្រុម​បាល់ទាត់ U-23 កម្ពុជា៖
-ឈ្នះ ១ ប្រកួត​ផ្ដល់​ជូន ២ ពាន់​ដុល្លារ​
-ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផ្ដល់​ជូន ៥ ពាន់​ដុល្លារ

កីឡា​របស់​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ហើយ ​យ៉ាង​ណា​ក្តី ក៏​យើង​នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ ដូច្នេះ ស្រាបៀរអង្គរ​ប្តេជ្ញា​ចិត្ត​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​ជាតិ​ដើម្បី​ជា​កិច្ច​តប​ស្នង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ។ ដរាប​ណា​មាន​អត្តពលិក​ដែល​ប្រឹងប្រែង​ប្ដូរផ្ដាច់​ចំពោះ​ប្រទេសជាតិ ស្រាបៀរអង្គរ​នឹង​នៅ​តែ​គាំទ្រ​ពួក​គេ​ជា​បន្ត​ទៀត។


ក្នុង​នាម​ជា​ស្រាបៀរ​ជាតិ យើង​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​កីឡា​នានា​ដែល​ជាតិ​យើង​ទទួល​បាន។ ជាង​នេះ​ទៅ​ទៀត ស្រាបៀរអង្គរ ជឿជាក់​ថា ខ្លួន​មាន​តួនាទី​ក្នុង​ការ ​​​ជួយ​ជំរុញ​ឲ្យ​ខ្មែរ​គ្រប់​ៗ​រូប សម្រេច​ក្តី​សុបិន​របស់​ខ្លួន។ យើង​បាន​ចាប់​ផ្តើម​កិច្ចការ​នេះ​អស់​រយៈពេល ៥០ឆ្នាំ​មក​ហើយ ហើយ​យើង​នឹង​បន្ត​កិច្ចការ​នេះ​ជា​បន្ត​ទៀត​នាពេល​អនាគត។

សូម​ចូលរួម​ជាមួយ​ស្រាបៀរ​អង្គរ ក្នុង​ការ​គាំទ្រ​អត្ថពលិក​ជាតិ​ទៅ​ដណ្តើម​មេដាយ​មាស​នៅ សិង្ហបុរី! មោទនភាព​បេះដូង​ខ្មែរ!​ ជា​ពិសេស​សូម​ជូនពរ​ឲ្យ​អត្តពលិក​បេះដូង​ខ្មែរ​ទាំង​អស់​ឲ្យ​ទទួល​បាន​ជ័យជំនះ​ត្រឡប់​មក​មាតុភូមិ​វិញ។

Post a Comment

 
Top