ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich នឹងបើកទ្វារកីឡដ្ឋាន Allianz Arena ស្វាគមន៍ក្រុមកំពូលតារាង La Liga របស់អេស្ប៉ាញ FC Barcelona ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នាវេលាម៉ោង០១:៤៥នាទីរំលងអាធ្រាត្រយប់នេះ។
កាលពីជើងទី១ នៅកីឡាដ្ឋាន Camp Nou អ្នកមានបុណ្យ Barca បានបំបាក់ក្រុមខ្លាំងរបស់អាល្លឺម៉ង់មួយនេះ ដោយលទ្ធផល ៣-០។ ដូច្នេះប្រិយមិត្តសាកទាយមើលថាយប់នេះ Bayern អាចវាយបកទម្លាក់ Barca វិញ ឬក៏ក្រុមរបស់លោក Luis Enrique ស៊ីថែមទៀត?
សម្ដីអ្នកចាត់ការក្រុម៖
លោក Pep Guardiola អ្នកចាត់ការក្រុមម្ចាស់ផ្ទះ Bayern បាននិយាយមុនប្រកួតដ៏ធំយប់នេះថា៖ “យើងភ្លាត់ចាញ់ ៣-០ កាលពីជើងទី១ ទល់នឹងក្រុមល្អបំផុត ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ ប្រកួតនេះ យើងត្រូវតែការពារឲ្យបានល្អបំផុតជាមុនសិន និងវាយសម្រុករកគ្រាប់ឲ្យបានច្រើនបំផុត។ យើងជា Bayern ដូច្នេះគ្មានអ្វីដែលថា មិនអាចទៅរួចទេ ប៉ុន្តែសំខាន់យើងត្រូវតែជឿជាក់ និងត្រូវតែចេះប្រើអារម្មណ៍”។
រីឯលោក Luis Enrique ដែលជាអ្នកចាត់ការក្រុមភ្ញៀវ Barca វិញ បាននិយាយថា៖ “យើងនឹងព្យាយាមលេងគ្រប់គ្រងបាល់ឲ្យបានច្រើន និងបង្កើតឱកាសស៊ុតផងដែរ ហើយយើងមិនមែនទៅដើម្បីតែការពារនោះទេ។ យើងដឹងថា Bayern ជាក្រុមដ៏ធំ និងខ្លាំងក្នុងទឹកដី ប៉ុន្តែយើងត្រូវតែតាំងស្មារតីឡើង ជាពិសេសកីឡាករគ្រប់រូប ត្រូវជម្នះភាពភ័យខ្លាច។ ខ្ញុំដឹងថាក្រុមរបស់ Pep ប្រាកដជាសម្រុកច្រើន ហើយខ្ញុំនឹងរង់ចាំមើលការប្រកួតដ៏ជក់ចិត្តមួយនេះ”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Bayern នឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួនដូចជា៖ Robben (របួសកំភួនជើង), Ribéry (កជើង), Alaba (ជង្គង់) និង Badstuber (របួសភ្លៅ)។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុម Bayern អាចជា៖ Neuer; Rafinha, Benatia, Boateng, Bernat; Xabi Alonso; Müller, Lahm, Thiago Alcántara, Götze និង Lewandowski។
ចំណែកឯក្រុមភ្ញៀវ Barca ពុំមានកីឡាករសំខាន់រូបណារបួសទេ ដូច្នេះក្រុមរបស់លោក Enrique ពេញជើងល្អណាស់ ដែល១១នាក់ដំបូងរបស់ក្រុមខ្លាំងអេស្ប៉ាញមួយនេះ អាចជា៖ Ter Stegen; Alves, Piqué, Mascherano, Jordi Alba; Rakitić, Busquets, Iniesta; Messi, Suárez និង Neymar។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
ក្រុមខ្លាំងទាំង២នេះ ធ្លាប់ជួបគ្នាសរុប៩ដង ក្នុងនោះ Bayern ឈ្នះ៥ដង Barcelona ឈ្នះ២ដង និងស្មើគ្នា២ដង។
Barcelona មិនដែលមានប្រវត្តិឈ្នះ Bayern នៅក្នុងដី (Allianz Arena) ទេ។ Bayern មានកំណត់ត្រាឈ្នះ១០០% នៅក្នុងទីក្រុង Munich ក្នុងការប្រកួត UEFA Champions League រដូវកាលនេះ ខណៈដែល២ប្រកួតចុងក្រោយនៅ Allianz Arena ក្រុមរបស់ Pep លត់ Shakhtar Donetsk ៧-០ និងលត់ Porto ៦-១ ទៀត៕

Post a Comment