កាលពីពេលថ្មីៗនេះ Floyd Mayweather បានអះអាងថារូបគេគឺជាកីឡាករប្រដាល់ដ៏ល្អជាងគេក្នុងលោក គឺល្អជាង Muhammad Ali ដែលជាអតីតកីឡាករប្រដាល់ខ្លាំងជើងចាស់ទៀតផង ហើយដោយសារមូលហេតុនេះ កីឡាករដែលប្រកួតមិនដែលចាញ់រូបនេះ បានចេញម៉ូដអាវមួយ ដោយនៅលើអាវនោះបានសរសេរថា "The Best Ever"។
រូបគេបានធ្វើអាវនេះក្រោយពេលបានយកឈ្នះ ក្នុងការប្រកួតប្រចាំសតវត្សជាមួយ Manny Pacquiao កាលពីថ្ងៃទី៣ ខែឧសភាកន្លងមក ដែលប្រកួតនេះបានបន្សល់ទុកនូវចម្ងល់យ៉ាងខ្លាំង សម្រាប់ប្រិយមិត្តអ្នកគាំទ្រ។
ក្នុងនោះ Mayweather ក៏បានបញ្ជាក់ផងដែរថា មិនថាអ្នកស្ថិតនៅក្នុងក្រុម "Team Money" (អ្នកមាន?) ឬគ្រាន់តែជាអ្នកគាំទ្រធម្មតាដែលចង់បានអាវនេះ សូមរួសរាន់ឡើងព្រោះអាវនេះ គេដាក់លក់តែពីរសប្ដាហ៍ប៉ុណ្ណោះ។ បើសិនជាអាច តើប្រិយមិត្តនឹងចំណាយប្រាក់ទិញវាដែរឬទេ?

Post a Comment