GuidePedia

0
វីរបុរស​បាល់​ទាត់​ប្រេស៊ីល​ Ronaldo ​បាន​និយាយ​ថា​​កីឡា​បាល់​ទាត់​បច្ចុប្បន្ន​នេះ​ មិន​សូវ​មាន​កីឡាករ​លំដាប់​កំពូល ​( Star Player) ច្រើន​សោះ​ទោះ​បី​ជា​មាន​ Leonel Messi, Cristiano Ronado, និង​Neymar ​ក៏​មិន​ទាន់​គ្រប់​គ្រាន់​ដែរ។


CR7 និង Messi ជា​កីឡាករ​តែ​ពីរ​នាក់​គត់​ដែល​ធ្លាប់​ឈ្នះ​ ពាន​កីឡាករ​ល្អ​ Ballon d'Or រយៈ​ពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ​ឯ ​Neymar​ ត្រូវ​គេ​រំពឹង​ថា​អាច​លើក​ពាន​នេះ​នៅ​អនាគត​ដ៏​ខ្លី​ខាង​មុខ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ អតីត​ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់​លេង​ឲ្យ​ Barcelona​និង​Real Madrid​រូប​នេះ​បាន​សន្និដ្ឋាន​ទុក​ថា ​វា​ហាក់​ដូច​ជា​នៅ​សល់​ចន្លោះ​ធំ​ណាស់​រវាង​ពួក​គេ​ទាំង​បី​នាក់​និង​ការ​ប្រកួត​ដែល​នៅ​សល់​។

កីឡាករ​វ័យ​៣៨​ឆ្នាំ​រូប​នេះ​បាន​និយាយ​ទៅ​កាន់​កាសែត​ MARCA ថា៖ ដូច​អ្វី​ដែល​ Zinedine Zidane ធ្លាប់​បាន​និយាយ​អញ្ចឹង​ ហើយ​ក៏​ខ្ញុំ​គិត​ថា​ Messi ជា​កីឡាករ​អស្ចារ្យ​ដូច​ CR7 និង​ Neymar ​ដែរ​ប៉ុន្តែ​បើ​តាម​គំនិត​ខ្ញុំ​ បាល់​ទាត់​បច្ចុប្បន្ន​បាត់​កីឡាករ​លំដាប់​កំពូល​ជា​ច្រើន​។ ពេល​ណា​ក៏​លឺ​តែ ​អ្នក​ទាំង​បី​នាក់​នេះ​ សម្រេច​ស្នាដៃ​ក្នុង​វិស័យ​បាល់​ទាត់​ខ្លាំង​ជាង​គេ ​រហូត​ ហើយ​គ្មាន​កីឡាករ​ផ្សេង​ទៀត​ធ្វើ​បាន​ដូច​ពួក​គេ។

នេះ​គ្រាន់​តែ​គំនិត​របស់​Ronaldo​ដែល​ធ្លាប់​ជា​ Super Star​ របស់​បាល់​ទាត់​ពិភពលោក​កាល​ពី​ជាង​១០​ឆ្នាំ​មុន​ហើយ​ក៏​មាន​កីឡាករ​ល្អ​ច្រើន​ដូច​ជា៖​ Zinedine Zidane, Ronaldinho, David Backham, Tierry Henry, Luis Figo.....​ជា​ដើម​។


ចុះ​ប្រិយ​មិត្ត​វិញ​យល់​ស្រប​នឹង​គំនិត​របស់​លោក​ដែរ​ឬ​ទេ​ ហើយ​ក្រៅ​ពី​ Messi CR7 និង Neymar តែ​មាន​កីឡាករ​ណាខ្លះ​អាច​ជា​ Super Star របស់​បាល់​ទាត់​បច្ចុប្បន្ន?

Post a Comment

 
Top