GuidePedia

0
អតីត​មិត្ត​រួម​ក្រុម​ Liverpool លោក​ Jamie Carragher សង្ឃឹម​ថា Steven Gerrard ពង្រឹងស្មាតីនឹង​មិន​បង្ហូរ​ទឹក​ភ្នែក​ទេ ក្នុង​ថ្ងៃ​លា​គ្នា​ចុង​ក្រោយ​នៅ​កីឡដ្ឋាន Anfield នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។


​ប្រធាន​ក្រុម​ហង្ស​ក្រហម Gerrard នឹង​លេង​ប្រកួត​ចុង​ក្រោយ​នៅ​កីឡដ្ឋាន Anfield ដែល​នឹង​ត្រូវ​ប៉ះ​ Crystal Palace ​នៅ​យប់​ថ្ងៃ​សៅរ៍ មុន​ពេល​ចាក​ចេញ​ទៅ​កាន់​ក្លិប​ LA Galaxy ​របស់​អាមេរិក ក្រោយ​ចប់​រដូវ​កាល​នេះ។

Carragher ​បាន​ប្រាប់​​ដល់​ Monday Night Football ថា៖ “នេះ​ជា​ការ​ប្រកួត​ក្នុង​ទឹកដី​​ខ្លួន​ឯង​ចុង​ក្រោយ សម្រាប់​គាត់។ កីឡដ្ឋាន Anfield គឺជា​ទី​កន្លែង​ ដែល​​គាត់​លេង​​ស្ទើរ​តែ​ពេញ​មួយ​អាជីព​ជា​កីឡាករ​​របស់​គាត់។ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា គាត់​នឹង​​មិន​យំ​​នៅ​ថ្ងៃ​លា​គ្នា​នោះ និង​សង្ឃឹម​ថា​នឹង​ឃើញ​គាត់​​ធ្វើ​​​អារម្មណ៍​ឲ្យ​រឹងមាំ”។


​ជាង​នោះ​ទៀត​ ​អ្នកវិភាគ​កីឡា​ប្រចាំ​ Sky Sport រូប​នេះ បន្ថែម​ថា​ Gerrard ត្រូវ​តែ​ប្រឹង​ប្រែង​ឲ្យ​អស់​សមត្ថភាព​នៅ​លើ​ទីលាន​ប្រកួត​នោះ ដើម្បី​ជួយ​ឲ្យ​ Liverpool យក​ជ័យ​ជម្នះ​ឲ្យ​បាន និង​បន្ត​សង្ឃឹម​តិចតួច​ចុង​ក្រោយ​​ បាន​លេង​ Champions League៕

Post a Comment

 
Top