GuidePedia

0
Rory McIlroy បាន​បង្ហាញ​ពី​​ភាព​ខ្លាំង​របស់​គេ​ក្នុង​នាម​ជា​កីឡាករ​វាយ​កូន​គោល​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភព​លោក​​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​​រូប​គេ​បាន​កត់​ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​​ក្នុង​ព្រឹត្តិ​ការណ៍ US PGA Tour Wells Fargo Championship​។


កីឡាករ​មាន​ចំណាត់​ថ្នាក់​លេខ​ ១ ​ក្នុង​ពិភព​លោក​រូប​នេះ​បាន​វាយ​​​កូន​គោល​យ៉ាង​ល្អ​ចំនួន​ ៥​ លើក​ក្នុង​ជុំ​ចុង​ក្រោយ​ដើម្បី​ទទួល​បាន ​៦៩ ​ពិន្ទុ ក្រោយ​ពី​ការ​រក​បាន​ពិន្ទុ​យ៉ាង​ល្អ​ចំនួន ​៦១​ កាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​ទទួល​​ជ័យ​ជម្នះ​ជា​មួយ​នឹង​ពិន្ទុ​សរុប​ចំនួន ​២៦៧ ​ពិន្ទុ​ដោយ​នាំ​មុខ ​​៧​​​ ឈើ​លើ​កីឡាករ Webb Simpson និង Patrick Rodgers ដែល​​បាន​រួម​​គ្នា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ​២ ​ជា​មួយ​នឹង​ពិន្ទុ​សរុប​ចំនួន​ ២៧៤​។

McIlroy សញ្ជាតិ​អៀរ​ឡង់​ខាង​ជើង ​វ័យ ​​២៦​ ឆ្នាំ បាន​បំបែក​កំណត់​ត្រា​យុទ្ធ​នា​ការ​​ប្រកួត​លើ​រន្ធ​ចំនួន​ ៧២​ មួយ​នេះ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កីឡាករ Anthony Kim កាល​ពី​ឆ្នាំ ​២០០៨ តាម​រយៈ​ការ​នាំ​មុខ ​​៥ ​ឈើ​។

រូប​គេ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​​ឯក​ពីរ​សម័យ​​កាល​ដំបូង​គេ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ ក្រោយ​ពី​​​រូប​គេ​បាន​ឈ្នះ​​ពាន​នេះ​ជា​លើក​​ដំបូង​​ កាល​ពី​ឆ្នាំ​ ២០១០​​៕

Post a Comment

 
Top