ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលី និងជាអតីតកីឡាករក្រុម Real Madrid លោក Antonio Cassano បាននិយាយថា បើប្រៀបធៀបកីឡាបាល់ទាត់ ទៅនឹងកីឡាវាយកូនបាល់ លោកគិតថា Cristiano Ronaldo គឺដូច Rafael Nadal ចំណែកឯ Lionel Messi គឺដូច Roger Federer ដែលសុទ្ធសឹងតែជាកីឡាករល្អបំផុតដូចគ្នា។
មតិខ្វែងគំនិតគ្នានៅតែមាន នៅក្នុងវិស័យបាល់ទាត់ លើប្រធានបទនរណាជាកីឡាករបាល់ទាត់ល្អបំផុតលើលោក។ Ronaldo ឈ្នះពានរង្វាន់ Ballon d’Or ២ឆ្នាំជាប់ៗគ្នាចុងក្រោយនេះ និងសរុបទាំងអស់ឈ្នះបាន៣ដង ខណៈដែល Messi ឈ្នះបាន៤ដង។
កីឡាករវ័យ៣២ឆ្នាំ Cassano បានសរសើរដល់ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Messi ថា កីឡាករបាល់ទាត់ល្អបំផុត មិនដែលធ្លាប់មាន។
“Messi គឺជាកីឡាករដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ មនុស្សជាច្រើននិយាយថា Diego Maradona ល្អជាង ព្រោះធ្លាប់ឈ្នះ World Cup ប៉ុន្តែខ្ញុំគិតថាវាជាពេលវេលាខុសគ្នា។ Leo គឺល្អបំផុត និងជាមូលហេតុមួយ ដែលខ្ញុំដាក់ឈ្មោះឲ្យកូនប្រុសរបស់ខ្ញុំ បន្ទាប់ពីឈ្មោះគាត់”។ Cassano បានប្រាប់ដល់ Italia 1។
អតីតកីឡាករក្រុម Parma បានបន្ថែមទៀតថា៖ “គាត់ (Messi) និង Ronaldo គឺជាកីឡាករ២នាក់ ដែលអស្ចារ្យបំផុត ប៉ុន្តែខុសគ្នា។ បើយើងប្រៀបធៀបទៅនឹងកីឡាករវាយកូនបាល់ ខ្ញុំយល់ថា Ronaldo ដូច Nadal ចំណែកឯ Messi គឺដូចជា Federer”៕

Post a Comment