មានព័ត៌មានលេចឮពីប្រទេសអាល្លឺម៉ង់មកថា លោក Jürgen Klopp នឹងអាចមកជំនួសតំណែងលោក Carlo Ancelotti នៅក្លិប Real Madrid ចាប់ពីរដូវកាលក្រោយទៅ ក្នុងកុងត្រារយៈពេល៣ឆ្នាំ។
កាលពីម្សិលមិញនេះ មានវិទ្យុអាល្លឺម៉ង់មួយបាននិយាយថាលោក Florentino Perez នឹងដេញលោក Ancelotti បន្ទាប់ពីបញ្ចប់រដូវកាលនេះដោយគ្មានបានពានរង្វាន់អ្វីមួយសោះ។ ចំណែកឯអ្នកដែលអាចជំនួសបុរសសញ្ជាតិអ៊ីតាលីនេះគឺអ្នកចាត់ការក្រុម Borussia Dortmund លោក Jurgen Klopp។
ក្នុងការមកដឹកនាំក្រុមយក្សនៅអេស្ប៉ាញនេះដែរ ត្រូវបានគេដឹងថាអាចមានកុងត្រារយៈពេល៣ឆ្នាំ ហើយក្នុងមួយឆ្នាំអតីតអ្នកចាត់ការក្រុម FSV Mainz 05 រូបនេះនឹងទទួលបាន៨លានអឺរ៉ូ (៨,៩លានដុល្លារអាមេរិក)។
នៅចាំបានថាតាំងពីដើមរដូវកាលនេះ លោក Klopp ធ្លាប់និយាយថានឹងផ្លាស់ចេញពីអាល្លឺម៉ង់ហើយដើម្បីទទួលបានបទពិសោធន៍ថ្មីនៅក្រៅប្រទេស។ ចាំមើលតទៅមុខទៀត ថាតើវាជាការពិតឬគ្រាន់តែពាក្យចចាមអារ៉ាមចំពោះរឿងនេះ?

Post a Comment