GuidePedia

0
ក្លិប Cagliari បានប្រកាស​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា គ្រូបង្វឹក Zdenek Zeman បាន​លាលែង​ពី​តំណែង​របស់លោក​ហើយ ដោយសារ​មាន​ផលប៉ះពាល់​បន្ទាន់​មួយ ខណៈដែល​ក្លិប កំពុង​ប្រឹងប្រែង​ស្តា​កិត្តិយស​របស់ខ្លួន​នៅ​ក្របខណ្ឌ​បាល់ទាត់ Serie A​អ៊ីតាលី​។​


គួរ​ឲ្យ​ដឹងថា គ្រូបង្វឹក​សញ្ជាតិ​ឆេ​កវ័យ​៦៧​ឆ្នាំ​ម្នាក់នេះ ទើបតែ​បាន​វិល​ត្រឡប់មក​គ្រប់គ្រង​ក្លិប Cagliari វិញ​ទេ​កាលពី​ថ្ងៃទី​៩​ខែ​មិនា​កន្លងទៅ បន្ទាប់ពី​ត្រូវបាន​ក្លិប​បណ្តេញ​ចេញពី​តំណែង​កាលពី​ចុងខែ​ធ្នូ​កន្លងទៅ បន្ទាប់ពី​ដឹកនាំ​ក្រុម​មិនកើត​រួចមក​នោះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​បន្តវេន​ពី​គាត់ គឺ​លោក Gianfranco Zola ដឹកនាំ​ក្រុម​មិនបាន​ល្អ ទើបបានជា​ក្លិប Cagliari អញ្ជើញលោក Zeman ត្រឡប់មក​គ្រប់គ្រង​ក្រុម​ម្តងទៀត​។​

​សូមបញ្ជាក់ថា លទ្ធផល​ទាត់​ស្មើ​ជាមួយ​ក្រុម Empoli នៅ​ការប្រកួត​លើកដំបូង​របស់លោក បានផ្តល់​ក្តីសង្ឃឹម​ឡើងវិញ​សម្រាប់​ការរស់រាន​រប​ស់​ពួកគេ នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូល​របស់​ប្រទេស​អ៊ីតាលី​មួយ​នេះ ប៉ុន្តែ​បរាជ័យ​៤​លើក​ជាប់ៗ​គ្នា បានធ្វើ​ឲ្យ​ក្រុម​មួយ​នេះ មានតែ​៩​ពិន្ទុ​ប៉ុណ្ណោះ​ពីលើ​តំបន់​គ្រោះថ្នាក់ ជាមួយនឹង​៨​ប្រកួត​ទៀត​ត្រូវ​បញ្ចប់​រដូវ​កាល​។​


បរាជ័យ​០-៣​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​ក្រុម Napoli បាន​ក្លាយជា​ឱកាស​ចុងក្រោយ​របស់លោក Zeman ទុក​ឲ្យ​ក្លិប Cagliari នៅ​ទ្រឹង និង​ពិបាក​ក្នុងការ​ស្វែងរក​អ្នក​បន្តវេន មុន​ការប្រកួត​ក្រៅ​ទឹកដី​ដ៏​សំខាន់​របស់​ពួកគេ​ជាមួយ​ក្រុម Fiorentina នា​ចុង​សប្តាហ៍​នេះ​៕

Post a Comment

 
Top