GuidePedia

0
Nadal បាន​វាយ​ទំលាក់​កីឡាករ​មិត្ត​រួម​ជាតិ Nicolas Almagro នៅក្នុង​ជុំ​ទី ២ ការប្រកួត​ជើងឯក Barcelona Open កាល​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះដោយ Nadal កំពុងតែ​ចាប់ផ្តើម​ប្រជែង​យក​ជើងឯក​លើក​ទី ៩ លើ​ទីលាន​ដីឥដ្ឋ​នៅទីនេះក្នុង​រដ្ឋធានី Catalan ប្រទេស​អេ​ស្ប៉ា​ញ។​


​​អតិ​ត​កីឡាករ​លំដាប់​ទី ១ ពិភពលោក Nadal បច្ចុប្បន្ន​លេខ ២ ក្នុង​កម្មវិធី​រូបនេះបាន​យកឈ្នះ​កីឡាករ Nicolas Almagro ជាមួយ​លទ្ធផល ២​សិត​០ ពិ​ន្ទូ 6-3 នឹង 6-1 ដោយ​មិន​លំដាប​ឡើយ។ គួររំលឹកថា​សម្រាប់​អ្នក​ទាំងពី​គឺ​ធ្លាប់បាន​ជួបគ្នា​កាល​ឆ្នាំ ២០១៣ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ពេលនោះ​គឺ Nadal បាន​ដណ្តើម​ជើងឯក​លើក​ទី ៨ យកទៅ​គ្រប់គ្រងមុន​ពេលដែល​កីឡាករ​ជប៉ុន Kei Nishikori បានឈ្នះ​ជើងឯក​កាល​ឆ្នាំ ២០១៤ ។

ហើយ​នៅ​ជុំ​ទី ៣ បន្ត Nadal នឹង​ជួបជាមួយ​កីឡាករ​អ៊ីតាលី Fabio Fognini រឺក៏​កីឡាករ​រុស្សី Andrey Rublev ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ។​ ​សម្រាប់​ការប្រកួត​ជា​បន្តទៀត​នេះ​គឺ​កីឡាករ​អេ​ស្ប៉ា​ញ Marcel Granollers បាន​វាយយក​ឈ្នះ​យ៉ាង​ងាយស្រួល​ទៅលើ​កីឡាករ​កំពូល​របស់​បារាំង Jo-Wilfried Tsonga លេខ ៦ ក្នុង​កម្មវិធី 6-4 នឹង 6-2 ស្រប​ពេលដែល​កីឡាករ​ម្ចាស់ស្រុក​មួយរូប​ទៀត​David Ferrer បាន​យកឈ្នះ​កីឡាករ​រួម​ជាតិ Albert Montanes ជាមួយ​ពិន្ទុ 6-2 នឹង 6-3 ផងដែរ​៕

Post a Comment

 
Top