ជើងឯកទម្ងន់ធ្ងន់ពិភពលោកកីឡាករ Wladimir Klitschko នឹងជួបជាមួយកីឡាករ អាមេរិក Bryant Jennings នៅការប្រកួតដណ្តើមជើងឯកទំងន់ធ្ងន់របស់ពួកគេ នៅថ្ងៃសៅវិ៍សប្តាហ៏នេះនៅលើសង្វៀន Madison Square Garden នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កីឡាករម្ចាស់ខ្សែក្រវាត់វ័យ៣៩ឆ្នាំម្នាក់នេះ បាននិយាយថា ការប្រកួតនៅរាត្រីថ្ងៃសៅវិ៍ខាងមុខនេះជាមួយគូប្រកួត Bryant Jennings គឺរូបលោកបានត្រៀមខ្លួនរួចរាល់ហើយ ពោលគឺត្រូវផ្តួលអ្នកប្រដាល់វ័យក្មេងមួយនេះឲ្យទាល់តែបាន ម្យ៉ាងវិញទៀតឲ្យកីឡាករ Jennings ស្គាល់រសជាតិចាញ់លើកដំបូងរបស់គាត់ម្តង។
សូមបញ្ជាក់ថា កីឡាករ Wladimir ដែលមានកំពស់ជាង២ ម៉ែត្ររូបនេះមានប្រវត្តិប្រកួតឈ្នះ ៦៣ ផ្តួលគូប្រកួតឲ្យសន្លប់ ៥៣លើក និងចាញ់តែ៣ ប្រកួតប៉ុណ្ណោះ។ រីឯដៃគូ Bryant Jennings វិញបានចាប់ផ្តើមអាជីបអ្នកប្រដាល់បានរយៈពេល ៦ ឆ្នាំមកហើយដោយមានប្រវត្តិប្រកួតឈ្នះទាំង១៩ ប្រកួត និងផ្តួលគូប្រកួតបានឲ្យសន្លប់បាន១០លើក។
កីឡាករ Jennings បានថ្លែងឲ្យដឹងដែរថាចំពោះការប្រកួតចុងក្រោយគឺមានតែអ្នកឈ្នះតែមួយ រូបប៉ុណ្ណោះនោះពិតជារូបគេ ហើយលោកសូមធ្វើការប្រមានជាមុនដល់កីឡាករ Wladimir ថា លោកមិនមែនជាកីឡាករទន់ខ្សោយដូចការគិតរបស់កីឡាករអ៊ុយក្រែនម្នាក់នេះឡើយ៕

Post a Comment