GuidePedia

0
ខ្សែ​បម្រើ​ Theo Walcott ​បាន​លើក​ឡើង​ថា​ ក្រុម​កាំភ្លើង​ធំ​ Arsenal ​គឺជា​ក្រុម​ខ្លាំង​បំផុត​នៅ​អឺរ៉ុប នៅ​ពាក់​កណ្ដាល​រដូវ​កាល​ចុង​ក្រោយ​នេះ ហើយ​ក៏​ជា​ក្រុម​​ដែល​អាច​នឹង​លើក​ពាន​ Premier League នៅ​រដូវ​កាល​ក្រោយ​ផង​ដែរ បើ​សិន​ជា​កីឡាករ​ពុំ​សូវ​មាន​របួស។


​ក្រុម​​កាំភ្លើង​ធំ​ របស់​លោក​​ Arsène Wenger គឺជា​​ក្រុម​មួយ​ដែល​ឈ្នះ​៨​ប្រកួត​ជាប់​គ្នា​ នៅ​ Premier League មុន​ពេល​ស្មើ​ ០-០ ទល់​នឹង​ Chelsea នៅ ​Emirates Stadium កាល​ពី​ថ្ងៃ​អាទិត្យ​​​ ខណៈ​ដែល​ Walcott ​ក៏​បាន​បង្ហាញ​ខ្លួន​ជិត​១០​នាទី​ដែរ ក្រោយ​​​ដូរ​ចូល​ជំនួស​ Olivier Giroud ​នៅ​ចុង​ម៉ោង។

​កីឡាករ​វ័យ​២៦​ឆ្នាំ ដែល​ញាំញី​ដោយសារ​របួស​​ជា​ច្រើន​​រូប​នេះ បាន​​ប្រាប់​ដល់​វិបសាយ​ក្លិប​ Arsenal ថា៖ “ខ្ញុំ​គិត​ថា​ ក្រុម​របស់​យើង​លេង​បាន​ល្អ​ខ្លាំង​ណាស់​នៅ​រដូវ​កាល​នេះ ហើយ​​មុន​បើក​រដូវ​កាល​ក៏​គ្មាន​អ្នកណា​ម្នាក់​យល់​ថា​ យើង​ជា​ក្រុម​ប្រជែង​យក​ជើង​ឯក​ដែរ។ ឆ្នាំ​នេះ​ យើង​គឺជា​ក្រុម​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ ព្រោះ​មាន​កីឡាករ​ល្អៗ​ជា​ច្រើន។ បើ​មិន​មាន​កីឡាករ​របួស​ច្រើន​នៅ​រដូវ​កាល​ក្រោយ​ទេ ខ្ញុំ​គិត​ថា​ យើង​នឹង​អាច​លើក​ពាន”។


​Arsenal នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ KC Stadium ​​​ប៉ះ​​ Hull City នៅ​យប់​ថ្ងៃ​ច័ន្ទ ​ដើម្បី​ប្រជែង​យក​តំណែង​លេខ​២ ពី​ក្រុម​ Manchester City ​វិញ​ និង​ដើម្បី​កក់​ក្ដៅ​ជាប់​ទៅ​លេង​នៅ​​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប Champions League ​នៅ​រដូវ​កាល​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ៕

Post a Comment

 
Top