GuidePedia

0
ក្លិប Real Madrid ​ចេញ​មក​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ថា​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ FIFA ​នឹង​ពិន័យ​ពួកគេ​មិន​ឱ្យ​ទិញ​កីឡាករ​ថ្មី​ចូល​១​ឆ្នាំ ពី​បទ​បន្លំ​ទិញ​កីឡាករ​វ័យ​ក្មេង​កាល​ពី​ខែ​មករា​នេះ។


កាល​ពី​ម្សិលមិញ​នេះ មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា ក្លិប​យក្ស​នៅ​អេស្ប៉ាញ​ពីរ​គឺ Real Madrid និង Atletico Madrid ​អាច​នឹង​រង​ពិន័យ​ពី​ខាង FIFA ​មិន​ឱ្យ​ទិញ​កីឡាករ​ចូល​រយៈ​ពេល​១​ឆ្នាំ​ដូច​ក្រុម Barcelona ​ដែរ ព្រោះ​សហព័ន្ធ​មួយ​នេះ​រក​ឃើញ​ថា​ ក្រុម​ទាំង​ពីរ​បន្លំ​ឯកសារ​ទិញ​ដូរ​កីឡាករ​វ័យ​ក្មេង។

ឆ្លើយ​តប​​ដំណឹង​នេះ ខាង​ក្លិប Real Madrid ​បាន​ចេញ​មក​បដិសេធ​ទាំង​ស្រុង ហើយ​ថែម​ទាំង​និយាយ​ទៀត​ថា​ដំណឹង​នោះ​មិន​ពិត​នោះ​ទេ ព្រោះ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​នៅ​ខែ​មករា។ “Real Madrid ​មិន​បាន​រំលោភ​ច្បាប់​ដែល​ខាង FIFA ​បាន​ចុះ​នោះ​ទេ ដូច​ដែល​ក្លិប​បាន​ពន្យល់​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មករា​កន្លង​ទៅ​នេះ​អីចឹង។

Real Madrid ​មុន​​ទិញ​ដូរ​កីឡាករ​ម្ដង ៗ សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់ Spanish Football Federation ជា​មុន ដើម្បី​ប្រាកដ​ថា អ្វី​គ្រប់​យ៉ាង​ស្រប​ទៅ​តាម​ក្រិត​ក្រម​ដែល​បាន​ចែង។ ដូច្នេះ គ្មាន​អ្វី​ដែល​ Real ​ធ្វើ​ខុស​នោះ​ទេ”។ ក្លិប​អធិរាជ​ស​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​គេ។

គូស​បញ្ជាក់​ថា រឿង​រ៉ាវ​ខាង​លើ​នេះ​ធ្លាប់​បាន​កើត​មាន​ម្ដង​មក​ហើយ កាល​ពី​ខែ​មករា​កន្លង​ទៅ។ កាល​នោះ Real Madrid ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ទិញ​កីឡាករ​វ័យ​ក្មេង​ចូល​ក្រុម​ខុស​ច្បាប់ ប៉ុន្តែ​ដោយ​មាន​ឯកសារ​ត្រឹមត្រូវ​មក​អះអាង​និង​តវ៉ា ទើប​រួច​ខ្លួន​ទៅ។ ខណៈ​ដែល​ពេល​នេះ ខាង​ FIFA ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ថ្មី​ទៀត ថា​ក្រុម​យក្ស​មួយ​នេះ​ បន្លំ​ឯកសារ​ទិញ​ដូរ​កីឡាករ​៤​នាក់​គឺ Martin Odegaard , Marco Asensio , Lucas Silva ​និង Danilo ។

Martin Odegaard
Lucas Silva
Danilo

FIFA ​មាន​ច្បាប់​មួយ​ចែង​ថា ក្លិប​បាល់​ទាត់​នៅ​អឺរ៉ុប​ទាំង​អស់​អាច​ដោះ​ដូរ​កីឡាករ​បាន​គ្រប់​វ័យ ប្រសិន​បើ​ពួកគេ​មាន​សញ្ជាតិ​ក្នុង​ប្រទេស​នៅ​អឺរ៉ុប ប៉ុន្តែ​ប្រសិន​បើ​ធ្វើ​ការ​ទិញ​កីឡាករ​ក្រៅ​ចូល ទាល់​តែ​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ។ ករណី​ពិសេស ក្លិប​អាច​ទិញ​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​ចូល​បាន​លុះ​ត្រា​តែ​ឱ្យ​កីឡាករ​នោះ ចូល​សញ្ជាតិ​នៅ​ប្រទេស​នោះ​ឬ​ផ្លាស់​ទី​លំនៅ​តែ​ម្ដង ៕

Post a Comment

 
Top