GuidePedia

0
យោងតាមកម្មវិធីប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ SEA Games លើកទី២៨ នៅសិង្ហបុរី ដែលទទួលបានពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា នៅថ្ងៃ បើក ឆាកការប្រកួតវិលជុំក្នុងពូល A ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០៣ ខែមិថុនាខាងមុខ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងត្រូវប្រកួតជាមួយ U-23 ហ្វីលីពីន មុនគេក្នុងចំណោម ៤ប្រកួតរបស់ខ្លួន ។


សូមរំឭកថា ក្នុងការប្រកួតជម្រុះពានលំដាប់ទ្វីបអាស៊ី AFC U-23 Championships 2016 នៅប្រទេសថៃ កាលពីចុង ខែមីនាកន្លងទៅ ប្រចាំពូល G សម្រាប់៣ប្រកួតរបស់កម្ពុជា បានលេងចាញ់២ប្រកួត ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះថៃ ២-១ និងបន្តចាញ់កូរ៉េខាងជើង ៤-១ ទៀត និងបានឈ្នះ ហ្វីលីពីន ៣-១ ដែរក្នុងជំនួបបង្រ្គប់កិច្ច មុននឹងត្រឡប់មកផ្ទះវិញ ដើម្បីហ្វឹកហាត់ត្រៀមប្រកួតកីឡា SEA Games និងវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ីនៃពាន World Cup 2018 នៅប្រទេសរុស្ស៊ីជាបន្ដទៀតនោះ ។

ប៉ុន្ដែសម្រាប់ជំនួបបើកឆាកកីឡា SEA Games លើកទី២៨ នៅទីក្រុង Singapore ប្រទេសសិង្ហបុរី រវាងក្រុម U-23 កម្ពុជា និងក្រុម U-23 ហ្វីលីពីន ដែលស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរី មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីនោះ មិន ដឹងថា U-23 កម្ពុជា អាចធ្វើបានល្អដូចកាលពីជួបគ្នាក្នុងវគ្គជម្រុះពាន AFC U-23 នៅប្រទេសថៃ ឬក៏យ៉ាងណាទេ? ព្រោះកាលនោះ ក្រុមទាំងពីរ សុទ្ធតែជាក្រុមអាយុក្រោម២២ឆ្នាំដូចគ្នា ខណៈជំនួបក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ អាស៊ាននេះ កីឡាករក្រុមទាំងពីរត្រូវមាន អាយុក្រោម២៣ឆ្នាំវិញម្ដង ។

ទោះជាយ៉ាងណា ដោយសំអាងលើសន្ទុះនៃភាពរីកចម្រើនដ៏គួរឲ្យចាប់អារម្មណ៍ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Lee Tae Hoon ក្រុមបាល់ទាត់ជម្រើសជាតិនាពេលបច្ចុប្បន្ន ក៏ដូចជាកំណើននៃការគាំទ្រពីសំណាក់អ្នកស្នេហា វិស័យកីឡាជាតិផងនោះ គេជឿជាក់ថា ក្រុម U-23 កម្ពុជា នឹងធ្វើបានល្អក្នុងជំនួបជាមួយក្រុមហ្វីលីពីន និងក្រុមក្នុង ពូលដទៃទៀត ហើយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានធ្វើការជំរុញលើកទឹកចិត្តជាពិសេស ដើម្បីធ្វើឲ្យកីឡាករ ជម្រើសជាតិកម្ពុជា ខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យឆ្លងផុតវគ្គជម្រុះក្នុងពូល និងដណ្ដើមយកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រឲ្យបាន ។


ប៉ុន្ដែទោះជាយ៉ាងនេះក្ដី កីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងអស់ មិនអាចមើលស្រាលលើគូសត្រូវបានឡើយ ខណៈអ្នកគាំទ្រកំពុងត្រៀម ខ្លួន រួចជា ស្រេច ដើម្បីលើកទឹកចិត្តកីឡាករឲ្យស្វែងរកជ័យជំនះជូនជាតិមាតុភូមិ និងឈាន ទៅដណ្ដើមមេដាយជាប្រវត្តិសាស្ដ្រផងដែរ ព្រោះកន្លងមកបាល់ទាត់កម្ពុជា សូម្បីតែឡើងទៅអង្គុយលើកៅអីវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រក៏មិនធ្លាប់ដែរ ៕

Post a Comment

 
Top