GuidePedia

0
កីឡាករ​ហុល្លង់ Memphis Depay ​រហស្សនាម “Ronaldo ក្មេង” ដែល​​ក្លិប​ Manchester United និង​ Liverpool កំពុង​តែ​ប្រជែង​គ្នា​​​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ហង្ស​ក្រហម​ជឿ​ថា ​នឹង​អាច​​ផ្ទេរ​មក​កាន់​ទឹក​ដី​ Anfield ​បន្ទាប់​ពី​ខ្សែ​បម្រើ​​ក្លិប PSV រូប​នេះ ចុច​ Like លើ Facebook Comments (“Welcome to Liverpool”) កាល​ពី​ម្សិល​មិញ។


​Depay ​បាន​បង្ហោះ​រូបភាព​មួយ​​​នៅ​លើ​ទំព័រ​ Facebook ​ផ្លូវ​ការ​របស់​ខ្លួន​​ ដោយ​បាន​ភ្ជាប់​ជាមួយ​នឹង​សារ​ជា​ភាសា​អង់គ្លេស និង​មាន​ន័យ​ជា​ភាសាខ្មែរ​ថា៖ “ឲ្យ​ពួកគេ​ស្អប់​ចុះ តែ​ត្រូវ​ប្រាកដ​ថា ​ពួកគេ​ហៅ​ឈ្មោះ​របស់​អ្នក​ត្រឹម​ត្រូវ”។

​​ក្រោយ​កីឡាករ​ Playmaker រូប​នេះ ​បង្ហោះ​រូប​ភ្លាម ​ក៏​មាន​អ្នកគាំទ្រ​ Liverpool ចូល​ទៅ Comment “Welcome to Liverpool” ខណៈ​ដែល​អ្នកគាំទ្រ Man Utd ម្នាក់​​ក៏​បាន​ Comment “Welcome to Man Utd” ផង​ដែរ។ ប៉ុន្តែ​ឃើញ​ថា​ Comment “Welcome to Liverpool” ទទួល​បាន​ការ​ Like ច្រើន​ជាង​ ហើយ​ម្ចាស់​ទំព័រ​​ខ្លួន​ឯង​ Depay ក៏​បាន​ចុច​ Like លើ Comment មួយ​នេះ​​ដែរ កាល​ពី​ម្សិល​មិញ។


តាម​សេចក្ដី​រាយការណ៍​​កន្លង​មក​ កីឡាករ​វ័យ​២១​ឆ្នាំ Depay ក៏​ធ្លាប់​​និយាយ​ថា រូប​គេ​អាច​នឹង​ផ្ទេរ​ទៅ​កាន់​ Old Trafford ឆាប់ៗ​ដែរ ប៉ុន្តែ​​ក្រោយ​មក​ក៏​រៀង​ស្រងាក​ចិត្ត​វិញ ​បន្ទាប់​ពី​​អ្នកគាំទ្រ​ក្រុម Man Utd ម្នាក់​បាន​គំរាម​នៅ​លើ​ Twitter ​កាល​ពី​ខែ​មុន​ថា នឹង​សម្លាប់​​លោក​ បើ​ហ៊ាន​​ផ្ទេរ​ទៅ​កាន់​ Liverpool៕

Post a Comment

 
Top