GuidePedia

0
បន្ទាប់​ពី​វាយ​លុក​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ស្វិត​ស្វាញ ​រយៈ​ពេល​៩០​នាទី​ពេញ ក្រុម​ U-23​ កម្ពុជា​បាន​​ត្រឹម​ស្មើ​ ក្រុម​ម្ចាស់​ផ្ទះ U-21​ ម៉ាឡេស៊ី​ ដោយ​លទ្ធផល​ ​៣-៣​​ សម្រាប់​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំមុន​នេះ​បន្តិច​​​ដើម្បី​​ត្រៀម​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ប្រទេស​សិង្ហបុរី​នាពេល​ខាងមុខ។


ការ​ប្រកួត​បាន​តែ​១៣​នាទី ក្រុម​​ម៉ាឡេស៊ី​បាន​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​ដើម្បី​នាំ​មុខ​១-០ ប៉ុន្តែ​​តារា​ឆ្នើម​របស់​ស្វាយ​រៀង ប្រាក់ មុន្នីឧត្តម បាន​ស៊ុត​ឲ្យ​ក្រុម​កម្ពុជា​តាម​ស្មើ​ ១-១​ នៅ​នាទី​៣២​​រហូត​ចប់​តង់​ទី​មួយ។

នៅ​តង់ទី​ពីរ​ក្រុម​ម៉ាឡេស៊ី​បាន​បន្ត​​នាំ​មុខ​​សា​ជា​ថ្មី​ ២-១ ត្រឹម​នាទី​៥៣ ប៉ុន្តែ​៤​នាទីក្រោយ​មក​ ភួង សុខសាណា ​បាន​ជួយ​​​​​កម្ពុជា​បាន​តាម​ស្មើ​ ២-២ ​នៅ​នាទី​៥៧​ជា​លើក​ទី​ពីរ​។ នាទី​៦៨ ម៉ាឡេស៊ី​បាន​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​ដើម្បី​នាំ​មុខ​ជា​លើក​ទី​បី​​ ៣-២ តែ ភាព​សប្បាយ​រីក​រាយ​របស់​ម៉ាឡេស៊ី​មិន​ទាន់​បា​ន​ប៉ុន្មាន​ផង ស្រាប់​តែ​កម្ពុជា​តាម​ស្មើ​​​ម្តង​ទៀត ៣-៣​ ដោយ​កីឡាករ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា​។


ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ​ U-21 ម៉ាឡេស៊ី​ បាន​ត្រឹម​ស្មើ​កម្ពុជា ៣-៣៕

Post a Comment

 
Top