GuidePedia

0
ក្លឹប​បិសាច​ក្រហម​បាន​​បញ្ជាក់​ថា ​នឹង​មាន​ការ​ប្រកួត​លក្ខណៈ ​មិត្ត​ភាព​ទេសចរណ៍ ​នៅ​សហរដ្ឋ​អាមេរិក​ មុន​បើក​រដូវ​កាល​២០១៥~២០១៦​ ហើយ​ការ​ប្រកួត​នេះ​ ក្រុម​របស់​លោក Louis van Gaal ត្រូវ​លេង​ដល់​ទៅ​បួន​ប្រកួត​ ក្នុង​ចន្លោះ​រយៈ​ពេល​១២​ថ្ងៃ​ នេះ​បើ​យោង​តាម​គេហទំព័រ​ Telegraph របស់​អង់គ្លេស​បាន​ឲ្យ​ដឹង។


គេហទំព័រ​ខាង​លើ​បាន​បន្ត​ទៀត​ថា ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​នៅ​ឯ​ទី​ក្រុង​ San Francisco សហរដ្ឋ​អាមេរិក ​ហើយ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ Club America របស់​ម៉ិកស៊ិក​, San Jose របស់​អាមេរិក, Barcelona ​របស់​អេស្ប៉ាញ, និង Paris Saint-Germain របស់​បារាំង ។

ដោយ​ឡែក​ក្នុង​ជំនួប​នេះ​​ តារា​ខ្សែ​ប្រយុទ្ធ​ទាំង​បី​របស់​ Barcelona(Lionel Messi, Neymar និង Luis Suarez )​ប្រហែល​ជា​មិន​អាច​លេង​បាន​ទេ ​ដោយ​សារ​ពួក​ត្រូវ​ទៅ​ជួយ ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ពាន​រង្វាន់ ​ Copa America នៅ​ប្រទេស​ឈីលី​​ ចាប់​ពី​ថ្ងៃ​១១​​មិថុនា ​រហូត​ដល់​ថ្ងៃ​ទី​៤​កក្កដា​ឆ្នាំ​២០១៥។


ចំណែក​ឯ​បិសាច​ក្រហម​ក៏​ត្រូវ​អវត្តមាន​ Angel di Maria Marcos Rojo និងAntonio Valencia ​ដោយ​សារ​ទៅ​ចូល​រួម​ ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ។

Post a Comment

 
Top