GuidePedia

0
ជ័យជម្នះ​ក្រុម Chelsea ​លើ​ក្រុម Leicester City ៣-១ ​យប់​មិញ​នេះ បាន​ធ្វើ​ឱ្យ​បំណង​លើក​ពាន English Premier League ​របស់​លោក Jose Mourinho ​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ ពោល​គឺ​សល់​តែ​១​ប្រកួត​ទៀត​ទេ ប្រសិន​បើ​ក្រុម​តោ​ខៀវ​ឈ្នះ​ទៀត​នោះ ពួកគេ​នឹង​បាន​លើក​ពាន​ហើយ ព្រោះ​ឈ្នះ​ពិន្ទុ​ដាច់។


សង្គ្រាម​លើ​វាល​ស្មៅ​រវាង​ក្រុម​ Leicester ​និង​ Chelsea ​យប់​មិញ​នេះ ពិត​ជា​ក្ដៅ​គគុក​មែន ព្រោះ​ក្រុម​ម្ចាស់​ផ្ទះ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​មុន​ដោយ​ខ្សែ​ការពារ Albrighton ​នៅ​ចុង​តង់​ទី​១។

ចូល​ដល់​តង់​ទី២ ​តោ​ខៀវ​ត្របាក់​បាន​១​គ្រាប់​វិញ​ភ្លាម​ៗ ដោយ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Drogba ​នៅ​នាទី​៤៨។ បន្ទាប់​ពី​បាន​ស្មើ​ ១-១ ​នេះ​មក ក្រុម Chelsea ​កាន់​តែ​​មាន​ទឹក​ចិត្ត​ បើក​ការ​វាយ​ប្រហារ​ថែម​ទៀត រហូត​ដល់​នាទី​៧៩ ទើប​ខ្សែ​ការពារ​ John Terry ​រក​បាន​គ្រាប់​បាល់​ទី​២ បាន ខណៈ​ដែល​១​គ្រាប់​ចុង​ក្រោយ​ធ្វើ​បាន​ដោយ​ Ramires ​នៅ​នាទី ៨៣ ។



Post a Comment

 
Top