GuidePedia

0
ក្រោយពី​​ការ​ជួប​ការ​ខកចិត្ត​ក្នុង​ការប្រកួត​រវាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែ​មួយ​កាលពី​ចុងសប្តាហ៍​មុន ក្រុម Juventus​ នឹង​ត្រូវការ​សំណាង​​ពី​ក្រុម​ផ្សេង​ទៀត ប្រសិន​បើ​ពួកគេ​ចង់​ឈ្នះ​ពាន Serie A ជា​លើក​ទី​ ៤ ​ជាប់ៗ​គ្នា​នៅ​ពី​មុខ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​។


ជាមួយ​នឹង​ការ​នាំ​មុខ​ ១៤ ​ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង ខណៈ​​ដែល​នៅ​សល់​ការប្រកួត​ ៦ ​​លើក​ទៀត ក្រុម​របស់​លោក Massimiliano Allegri នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ Fiorentina នៅ​កីឡដ្ឋាន Juventus ដោយ​ការដឹង​ថា ការទទួល​ជ័យជម្នះ​នឹង​ជួយ​ឲ្យ​ពួកគេ​ក្លាយ​ជា​ម្ចាស់​ជើងឯក ប្រសិនបើ​គូ​ប្រជែង​យ៉ាងប្រកៀក​បំផុត​របស់​ពួកគេ Lazio ភ្លាត់​ស្នៀត​ក្នុង​ការប្រកួត​លើ​​ទឹកដី​ខ្លួនឯង​ពេល​​ជួប​ Parma​។

ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ក៏​អាច​នឹង​គ្រប់គ្រាន់​សម្រាប់​ក្រុម​សេះ​បង្កង់​មួយ​នេះ​ផង​ដែរ​ក្នុង​ការឈ្នះ​ពាន Serie A ជា​លើក​ទី​ ៣១ ​របស់​ពួកគេ​នៅ​​ពាក់កណ្តាល​សប្តាហ៍​នេះ ប៉ុន្តែ លុះត្រាតែ​ក្រុម Lazio, Roma និង Napoli សុទ្ធសឹង​មិន​អាច​ស្វែងរក​ជ័យជម្នះ ខណៈ​ដែល Napoli ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​នឹង​ក្រុម Empoli នៅ​​រាត្រី​​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​។

កាលពី​សប្តាហ៍​មុន ក្រុម Juventus បាន​ជួប​ការ​ខកចិត្ត​ក្រោយពី​ការឈ្នះ​កៅអី​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ជា​លើក​ទី​ ១ ​ក្នុង​រយៈពេល​ ១២ ​ឆ្នាំ តាមរយៈ​ការរងបរាជ័យ ២-១ ក្រោម​ស្នាដៃ​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែ​មួយ Torino ហើយ​នេះ​ជា​ការរងបរាជ័យ​ជា​លើក​ទី​ ១ ​របស់​​ពួកគេ​ក្នុង​ការប្រកួត​​រវាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែ​មួយ​បើ​គិត​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៥ ​។

ការប្រកួត​នេះ​​ក៏​ត្រូវ​បាន​រំខាន​ដោយសារ​តែ​​ការបង្ក​បញ្ហា​​របស់​អ្នកគាំទ្រ​ផង​ដែរ ខណៈ​ដែល​​រថយន្ត​ក្រុង​របស់​ក្រុម Juventus ត្រូវ​បាន​វាយប្រហារ​​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅកាន់ កីឡដ្ឋាន ហើយ​​បន្ទាប់មក អ្នកគាំទ្រ​របស់​ក្រុម Torino ជាច្រើន​នាក់​បាន​រងរបួស នៅពេល​​ដែល​​គ្រាប់បែក​ក្រដាស​មួយ​ត្រូវ​បាន​គេ​ចោល​​ចូល​ក្នុង​កីឡដ្ឋាន។ Juventus អាច​នឹង​ប្រឈមមុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ការ​បិទ​ផ្នែក​មួយ​ចំនួន​នៃ​កីឡដ្ឋាន​របស់​ពួកគេ​ដែល​អាច​នឹង​ឲ្យ​​មិន​មាន​ការបញ្ចប់​ដ៏រីករាយ​ក្នុង​រដូវកាល​នេះ​។

ខ្សែបម្រើ Paul Pogba នៅតែ​ត្រូវ​អវត្តមាន ប៉ុន្តែ កីឡាករ Claudio Marchisio នឹង​វិល​​ចូល​​ប្រកួត​វិញ ក្រោយពី​ការជាប់​ពិន័យ​ព្យួរ ស្រប​ពេល​ដែល​កីឡាករ Andrea Barzagli, Giorgio Chiellini និង​ខ្សែប្រយុទ្ធ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង Carlos Tevez ក៏​នឹង​​​វិល​ចូលរួម​ជាមួយ​ក្រុម​វិញ​ដែរ​។

Fiorentina គឺជា​គូ​ប្រជែង​ដ៏គ្រោះថ្នាក់ បើ​ទោះបី​ជា​ការរងបរាជ័យ​ក្នុង​ផ្ទះ​ខ្លួនឯង ក្រោម​ស្នាដៃ​ក្រុម Cagliari កាលពី​ថ្ងៃ​អាទិត្យ គឺជា​ការ​រងបរាជ័យ​បី​លើក​ជាប់ៗ​គ្នា​​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Serie A ក៏​ដោយ ស្រប​ពេល​លោកគ្រូ​បង្វឹក Vincenzo Montella បាន​ទទួល​ស្គាល់​ថា ការឈាន​ទៅ​ប្រកួត Europa League វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ បាន​ធ្វើឲ្យ​ក្រុម​របស់​លោក​អស់​ថាមពល​ជាច្រើន​។



ក្នុង​ចំណោម​​ជំនួប​បី​លើក​ចុងក្រោយ ក្រុម​ទាំង​ឈ្នះ​​ ១ ​លើក​ដូច​គ្នា ក្រោយ​ទទួល​បាន​លទ្ធផល​ស្មើ​ ១ ​លើក​៕

កម្មវិធី​ប្រកួត​​រាត្រី​នេះ

AC Milan v Genoa - 1:45 ទៀបភ្លឺ
Cesena v Atalanta - 1:45 ទៀបភ្លឺ
Chievo v Cagliari - 1:45 ទៀបភ្លឺ
Juventus v Fiorentina - 1:45 ទៀបភ្លឺ
Lazio v Parma - 1:45 ទៀបភ្លឺ
Palermo v Torino - 1:45 ទៀបភ្លឺ

Sampdoria v Verona - 1:45 ទៀបភ្លឺ
Sassuolo v Roma - 1:45 ទៀបភ្លឺ

Post a Comment

 
Top