អ្នកលេងកណ្ដាប់ដៃ ពេជ្រ សីហា នឹងត្រូវឡើងសង្វៀន Thia Fight នៅថ្ងៃស្អែកហើយដែលត្រូវប្រឈមនឹងជើងខ្លាំងថៃ Iquezang Kor Rungthanakeat ដែលធ្លាប់បានផ្តួល វង្ស ណយ កាលពីចុងឆ្នាំ២០១៣។
អ្នកប្រដាល់មកពីខេត្តតាកែវ ពេជ្រ សីហា បានធ្វើដំណើរទៅប្រទេសថៃកាលពីថ្ងៃទី១ ខែមេសាដើម្បីត្រៀមខ្លួនឡើងសង្វៀនល្បីរបស់ថៃ Thia Fight នៅថ្ងៃសៅរ៍ ទី៤ ខែមេសានេះដោយដោយត្រូវប៉ះជើងខ្លាំងថៃ Iquezang។
ពេជ្រ សីហា បាននិយាយប្រាប់ Sabayថា ៖«ខ្ញុំមិនដឹងថា ឈ្នះ ឬយ៉ាងណាទេ តែខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។ ទោះជាចាញ់ ក៏ចាញ់ទាំងល្អមើលដែរ»។
ទោះជាយ៉ាងណា ការតាំងចិត្តរបស់ ពេជ្រ សីហា បានអាចបញ្ជាក់ពីទឹកចិត្តរបស់កីឡាករខ្មែរម្នាក់ដែលចេញទៅប្រកួតនៅក្រៅស្រុក។ កីឡាកររូបនេះជួបការលំបាកសម្រាប់ការហ្វឹកហាត់ដោយបានអំពាវនាវដល់ក្រុមហ៊ុននានាឲ្យជួយឧបត្ថម្ភដល់ការហ្វឹកហាត់របស់ខ្លួនមុនទៅប្រទេសថៃ។
ការប្រកួតនេះពិតជាសំខាន់ណាស់សម្រាប់ ពេជ្រ សីហា ពីព្រោះត្រូវស្វែងរកជ័យជម្នះជាលើកដំបូងសម្រាប់កីឡាករកម្ពុជា បន្ទាប់ពីកីឡាករកម្ពុជាមួយចំនួនដែលឡើងសង្វៀន Thai Fight មិនទាន់មានកីឡាករណាម្នាក់ស្គាល់ជ័យជម្នះឡើយ។ លើសពីនេះទៀត កីឡាករកម្ពុជារូបនេះក៏ត្រូវសងសឹកឲ្យមិត្តរួមជាតិគឺ វង្ស ណយ ដែលបានចាញ់ Iquezang កាលពីចុងឆ្នាំ២០១៣។
ការប្រកួតនេះប្រើពេលតែ៣ទឹកប៉ុណ្ណោះ និងមិនពាក់ហ្គង់ឡើយដែលធ្វើឲ្យកីឡាករធ្លាប់ប្រើហ្កង់ដៃជួបការលំបាកនៅកម្មវិធីប្រដាល់នេះ។ ព្រឹត្តិការណ៍ប្រជុំដោយជើងខ្លាំងមកពីជុំវិញពិភពលោកប៉ះនឹងជើងខ្លាំងថៃនេះធ្វើនៅទីលាន Chulachomklao Royal Military Academy ដែលមានផ្សាយផ្ទាល់ដោយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ចាប់ពីម៉ោង៥:កន្លះល្ងាចទៅ៕
ពេជ្រ សីហា vs Iquezang

ពេជ្រ សីហា ប្រកួតនឹងកីឡាករថៃកន្លងមក

Post a Comment