ខ្សែប្រយុទ្ធ Olivier Giroud និងអ្នកចាត់ការ Arsene Wenger របស់ក្រុមកាំភ្លើងធំ Arsenal ជាអ្នកឈ្នះពានរង្វាន់កីឡាករល្អ និងអ្នកចាត់ការល្អជាងគេប្រចាំខែមីនា នៅលីកកំពូលអង់គ្លេស English Premier League។
Giroud កាលពីខែមីនាកន្លងទៅនេះ រកគ្រាប់បាល់បាន៥គ្រាប់ ក្នុង៤ប្រកួត ខណៈដែលលោក Wenger វិញ៤ប្រកួតនោះគឺរកបាន១២ពិន្ទុពេញតែម្ដង ដែលធ្វើឲ្យកាំភ្លើងធំចាញ់ក្រុមលេខ២ Manchester City តែ១ពិន្ទុតែប៉ុណ្ណោះ។
ការលើកពានរង្វាន់របស់ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះដែរ គឺជាការបង្អាក់ដល់ការបង្កើត Hat Trick របស់កីឡាករ Kane ផងដែរ ដែលលើកពានកីឡាករល្អប្រចាំខែនេះបាន២ដងមកហើយ ពោលគឺខ្សែប្រយុទ្ធរូបនេះរកបាន៥គ្រាប់ដូចទៅនឹង Giroud ដែរ ប៉ុន្តែមិនអាចជួយ Spurs ឈ្នះច្រើនដូច Giroud។
៥គ្រាប់របស់ Giroud រកបានក្នុងប្រកួតដែល Arsenal ឈ្នះ Everton ២-០ (១គ្រាប់) , ឈ្នះ QPR ២-១ (១គ្រាប់) , ឈ្នះ West Ham ៣-០ (១គ្រាប់) និងឈ្នះ Newcastle United ២-១ (២គ្រាប់)៕

Post a Comment