GuidePedia

0
មិន​ដល់​៦០​វិនាទី​ផង​ សំបុត្រ​សម្រាប់​ចូលរួម​ទស្សនា​ ការប្រកួត​ប្រដាល់​រវាង​កីឡាករ​ដ៏​ឆ្នើម​ពីរ​រូប​របស់​ពិភពលោក​ Mayweather និង Pacquiao​ បាន​លក់​អស់​គ្មាន​សល់​ ​តាមរយៈ​ការ​លក់​អន​ឡាញ​ក្នុង​គេហទំព័រ​ TMZ​ សម្រាប់​តម្លៃ​សំបុត្រ​វិញ​ ក៏​មាន​តម្លៃ​មិន​ថោក​ដែរ​ គឺ​មាន​តម្លៃ​ដល់​ទៅ​៧,៥០០​ដុល្លារ​ឯណោះ។​


បុគ្គលិក​នៅ​ក្នុង​គេហទំព័រ​ TMZ ​បាន​ធ្វើ​ការ​ផ្ទៀង​ម៉ោង​ ក្នុង​ការ​ដាក់​លក់​សំបុត្រ​នេះ​ ដោយ​ក្នុង​នោះ​ក្រាហ្វិក​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ការ​ចាប់ផ្ដើម​លក់​មិន​ទាន់​បាន​២០​វិនាទី​ផង​ សំបុត្រ​ក៏​លក់​អស់​បាត់​ទៅ​ហើយ។​


តាមរយៈ​នេះ​គេហទំព័រ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដូច្នេះ​បើ​អ្នក​ចង់​ចូលរួម​ទស្សនា​ក្នុង​ការ​ប្រកួត​ដ៏​ឱឡារិក​នេះ​ អ្នក​គួរ​ទៅ​ទិញ​តាម​រយៈ​ឈ្មួញ​កណ្ដាល​ ដែល​តម្លៃ​កៅអី​អាច​ឡើង​រហូត​ដល់​៨០,០០០​ដុល្លារ​ក៏​មាន។

Post a Comment

 
Top