GuidePedia

0
គ្រូ​បង្វឹក​ក្លឹប​ Chelsea លោក Jose Mourinho បាន​សង្កត់​ធ្ងន់​ថា​ អ្នក​ចាត់​ការ​ក្លឹប​កាំភ្លើង​ធំ​ Arsenal លោក​ Arsene Wenger មិន​មែន​ជា​គូ​ប្រជែង​របស់​គាត់​នោះ​ទេ។​


តាម​ពិត​ទៅ​ រវាង​អ្នក​ចាត់​ការ​ទាំង​ពី​នាក់​នេះ​ធ្លាប់​មាន​ស្នាដៃ និង​ប្រវត្តិ​ដឹក​នាំ​ក្លឹប​ទទួល​បាន​ពាន​ជាច្រើន​ ប៉ុន្តែ​លោក Jose បាន​និយាយ​ថា​ ខ្លួន​លោក​មិន​ចាំបាច់​យក​ទៅ ​ប្រៀប​ធៀប​អី​ជាមួយ​​លោក Wenger​ ទេ​។លោក​និយាយ​បែប​នេះ​ស្រប​ពេល​ដែល​ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​នៅ​ទឹក​ដី​ Emirates Stadium ចុង​សប្ដាហ៍​នេះ​។

គេហទំព័រ​ The Goal បាន​ដក​ស្រង់​សម្ដី​អ្នក​ចាត់​ការ​សញ្ជាតិ ​ព័រទុយហ្គាល់​រូប​នេះ​ថា​៖ ដោយ​សារ​ខ្ញុំ​ និង​គាត់​ធ្លាប់​មាន​ ស្នាដៃ​ល្អ​ដល់​ក្លឹប​ គេ​ថា​ខ្ញុំ​និង​គាត់​ជា​ដៃគូ​ប្រជែង​នឹង​គ្នា​។ ប៉ុន្តែ​ សម្រាប់​ខ្ញុំ​វិញ Wenger គ្មាន​អ្វី​ខុស​ប្លែក​ពីរ​អ្នក​ចាត់​ការ​ក្លឹប​ Athletico Madrid កាល​ខ្ញុំ​នៅ​ដឹក​នាំ​ Real Madrid នោះ​ទេ។

១២​ប្រកួត​ចុង​ក្រោយ​ដែល​លោក​ Mourinhoដឹក​នាំ​ការ​ប្រកួត​មិន​ដែល​ចាញ់​នោះ​ទេ​​បើ​ប្រៀប​ធៀប​ទៅ​លោក Wenger ហើយ​​លោក បាន​និយាយ​ថា​ លោក​គ្មាន មោទនភាព​អំពី​កំណត់​ត្រា​នេះ​ទល់​នឹង​ លោក Wenger នោះ​ទេ។ លោក​បាន​បន្ត​ថា​៖ ១២​ប្រកួត​ដែល​ខ្ញុំ​ឈ្នះ​មុន​ពេល​ជួប​កាំភ្លើង​ធំ​នេះ​ គ្មាន​អ្វី​អស្ចារ្យ​ទេ​ ខ្ញុំ​មិន​មើល​ទី​លើ​លទ្ធផល​នេះ​ឡើយ​​​ ហើយ​អ្វី​ដែល​ជា​ការ​សម្រេច​ស្នាដៃ​របស់​ខ្ញុំ​គឺ​ត្រូវ​ការ​ឈ្នះ​នៅ​ថ្ងៃ​ស្អែក។


យ៉ាង​ណា​ក្ដី​ Chelsea នឹង​អាច​ឈាន​ដល់​​ការ​លើ​ក​ពាន​ Premier league មួយ​ក្រិត​ទៀត​ប្រសិន​ណា​បើ​លោក អាច​ដឹក​នាំ​ក្រុម​ទទួល​ជ័យជំនះ ​នៅ​ចុង​សប្ដាហ៍​នេះ​ ហើយ​​មាន​ពិន្ទុ​លើ​ Arsenal ១៣ ពិន្ទុ។

Post a Comment

 
Top