GuidePedia

0
អ្នក​ចាត់​ការ​ក្លឹប​ មេឃ​ខៀវ​លោក Manuel Pellegrini ​បាន​និយាយ ​បែប​ការពារ​​ខ្សែ​បម្រើ​ Yaya Toure ថា​ រូប​គេ​រីក​រាយ​នឹង​លេង​នៅ​ Man City ​ស្រប​ពេល​ដែល​ មាន​ព័ត៌មាន​ថា ​កីឡាករ​រូប​នេះ​ចង់​ស្វែង​រក​ទ្រនំ​ថ្មី។


Toure កីឡាករ​វ័យ​៣១ ឆ្នាំ​​នៅ​សល់​កុង​ត្រា​លេង​ឲ្យ​ មេឃ​ខៀវ​ ២ ឆ្នាំ​ទៀត​ ប៉ុន្តែ​រូប​គេ​នឹង​អាច​ ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​យក្ស​ របស់​បារាំង Paris Saint-Germain បន្ទាប់​ពី​រូប​គេ​បាន ​ផ្ដល់​បទ​សម្ភាសន៍​មួយ​នៅ​បារាំង និង​បាន​និយាយ​ថា​ក្លឹប​មួយ​នេះ​ជា​ក្លឹប​ដ៏​អស្ចារ្យ​ទៀត​ផង។

យ៉ាង​ណា​មិញ​លោក Pellegrini បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា ​​កីឡាករ​សញ្ជាតិ​កូឌីវ័រ​រូប​នេះ​ ពិត​ជា​រីក​រាយ​នៅ​លេង​ក្នុង​ក្លឹប​ដដែល​។ ហើយ​ការ​មាន​ព័ត៌មាន​លេច​ឡើង​នេះ​ ខ្ញុំ​សុំ​បដិសេធ​តែ​ម្ដង។


Yaya Toure ចូល​លេង​ឲ្យ​ Man City តាំង​ពី​ឆ្នាំ​២០១០ បន្ទាប់​ពី​ផ្ទេរ​មក​ពី ​Barcelona ក្នុង​តម្លៃ​ជាង ៣៦​លាន​ដុល្លារ។ កីឡាករ​រូប​នេះ​ជា​កីឡាករ​សំខាន់​ដែល​ធ្វើ​ជួយ​ឲ្យ​ក្លឹប ឈ្នះ​ពាន​ Premier League title ក្នុង​រដូវ​កាល​២០១២​ និង​ ២០១៤។

Post a Comment

 
Top