GuidePedia

0
បណ្តាក្លឹបអាជីពទាំងអស់ នៅលើពិភពលោក នឹងទទួលបានទឹកប្រាក់ចំនួន ២០៩ លានដុល្លារអាម៉េរិកពី FIFA ដោយការបញ្ជូនកីឡាករ របស់ខ្លួន មកចូលរួមលេង ក្នុងព្រឹត្តិការណ៍ ដ៏មហាអស្ចារ្យ World Cup 2018 នៅប្រទេស រុស្ស៊ីខាងមុខ ។


យោងតាមគេហទំព័ររបស់ Reuters ដែលបានដកស្រង់ នូវរបាយការណ៍ ដែលប្រជុំសម្រេចជាផ្លូវការ ដោយអង្គភាពគ្រប់ គ្រងកីឡាបាល់ទាត់ ពិភពលោកកាល ពីម្សិលមិញ នៅទីក្រុង Zurich ប្រទេសស្វីស បានឲ្យដឹងថា រាល់បណ្តាក្លឹបទាំងអស់ ដែលមានកីឡាករមកលេង ក្នុងក្រុមជម្រើសជាតិ នៃព្រឹត្តិការណ៍ ដែលមាន រយៈពេល ៤ឆ្នាំម្តង World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ីខាងមុខ នឹងទទួលបានទឹកប្រាក់ ២០៩លានដុល្លារអាម៉េរិក ដើម្បីរក្សាបានសេវាព្យាបាល និង សេវាកម្ម ធានារ៉ាប់រងផ្សេងៗ ។

លើសពីនេះទៀត FIFA ក៏បានអនុម័តទឹកប្រាក់ចំនួន ២០៩លានដុល្លារនេះ ដដែលសម្រាប់ World Cup លើកទី២២ ឆ្នាំ២០២២ នៅប្រទេសកាតាទៀតផង ខណៈដែល World Cup ឆ្នាំ២០១៤នៅប្រេស៊ីល បណ្តាក្លឹបនីមួយៗ ទទួលបាន ត្រឹមតែ ១៧០លានដុល្លារប៉ុណ្ណោះ ពីចំនួនទឹកប្រាក់សរុប ៥៧៦លានដុល្លារអាម៉េរិក ដែល FIFA បានចំណាយក្នុង យុទ្ធនាការលើកទី១៩ នៅអាម៉េរិកឡាទីន ៕

Post a Comment

 
Top