GuidePedia

0
Lionel Messi ​ឡើង​ជើង​ខ្លាំង​ និង​មាន​បច្ចេកទេស​ល្អ​ឥត​ខ្ចោះ​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ និង​គ្រប់​គ្នា​ទប់​ការ​សរសើរ​មិន​បាន​នោះ​ គឺ​ដោយ​សារ​ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​អាហ្សង់ទីន​​រូប​នេះ ស្រក​ទម្ងន់​ដល់​ទៅ​ ៣.៥​គីឡូក្រាម​ឯ​ណោះ​ បើ​ធៀប​នឹង​ឆ្នាំ​មុន។ ​នេះ​បើ​តាម​កាសែត​​អេស្ប៉ាញ​ Mundo Deportivo បាន​ចេញ​ផ្សាយ។


​មិន​ត្រឹម​​តែ​ប៉ុណ្ណោះ​ សូម្បី​តែ​អ្នក​សរសេរ​អត្ថបទ​នៅ​គេហទំព័រ​ ESPN FC ក៏​បាន​ដក​ស្រង់​ពី​កាសែត Mundo Deportivo និង AS ដោយ​ Tweeted នៅ​លើ Twitter ​ផង​ដែរ​ថា Messi ​ស្រក​ទម្ងន់​ ៣.៥​គីឡូក្រាម​ ក្នុង​រយៈពេល​១២​ខែ​នេះ គឺ​ដោយសារ​តែ​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក​រូប​នេះ បាន​​លះ​បង់​ការ​ញៀន​ទៅ​នឹង​ការ​ញ៉ាំ​ Pizza។

លើស​ពី​នេះ​ទៅ​ទៀត​ ​លោក​ Carles Rexach អតីត​អ្នក​ចាត់​ការ​ក្រុម FC Barcelona ក៏​បាន​លើក​ឡើង​ស្រប​ទៅ​នឹង​​មតិ​ខាង​លើ​នេះ​ដែរ ដោយ​លោក​បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា កាល​ពី​រដូវ​កាល​មុន គាត់​ញ៉ាំ Pizza ច្រើន​ពេក​ ហើយ​នោះ​សុទ្ធ​តែ​ជា​រឿង​​ដែល​មិន​ចាំបាច់”។



ម្ចាស់​ពាន​រង្វាន់ Ballon d’Or ​៤​សម័យ​រូប​នេះ ពិត​ជា​មាន​ទម្រង់​លេង​ដល់​កម្រិត​កំពូល​ពិត​មែន​ នៅ​រដូវ​កាល​នេះ ដោយ​គេ​ស៊ុត​បញ្ចូល​ទី​សរុប​គ្រប់​ការ​ប្រកួត​ទាំង​អស់​​បាន ៤៣​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៣៩​ប្រកួត។ ចំនួន​នេះ ​លើស​គូ​ប្រជែង​របស់​គេ Cristiano Ronaldo ចំនួន​២​គ្រាប់ (៣៩​ប្រកួត​ដូច​គ្នា)៕

Post a Comment

 
Top