GuidePedia

0
ក្លិប​ម្ចាស់​ជើង​ឯក​កំពូល​អឺរ៉ុប​១០​សម័យ​កាល Real Madrid ​បាន​ចាប់​ដៃ​សហការ​គ្នា​ជាមួយ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ នៅ​ខេត្ត​បាត់ដំបង ​ក្នុង​គោល​បំណង​​ដើម្បី បង្កើត​សាលារៀន​​ជួយ​ដល់​កុមារ​ជន​ពិការ និង​កុមារ​កំព្រា។


​លោក​ Florentino Perez ​ម្ចាស់​​​ក្លិប​បាល់​ទាត់​​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​ជាមួយ​នឹង​លោក Enrique Figaredo ​អ្នក​តំណាង​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល Solidaridad Ayuda y Unión Crean Esperanza (SAUCE) ​នៅ​ខេត្ត​បាត់ដំបង​ ប្រទេស​កម្ពុជា កាល​ពី​យប់​មិញ​នេះ។


​Real Madrid Foundation ​នឹង​រួម​សហការ​ជាមួយ​នឹង​សាលា​ ដែល​មាន​ការិយាល័យ​ចំនួន​២ នៅ​ខេត្ត​បាត់ដំបង ដើម្បី​គាំទ្រ​ដល់​វិស័យ​អប់រំ​តាម​រយៈ​កីឡា ដល់​កុមារ​កំព្រា​​ដែល​មាន​អាយុ​ចន្លោះ​ពី​៦ ទៅ​១៧​ឆ្នាំ និង​កុមារ​ពិការ​ចំនួន៥៩​នាក់ នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ និង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​​ផ្សេងៗ​ទៀត៕

Post a Comment

 
Top