GuidePedia

0
ក្រុម​បាល់ទាត់​បឹង​កេត​អង្គរ​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​ជើង​ឯក​ចាស់​ភ្នំពេញ​ក្រោន​នៅ​​កីឡាដ្ឋាន RSN ​នា​ថ្ងៃ​សៅរ៍​ ទី២១ ខែ​មីនា​នេះ​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​នឹង​ក្រុម​ Nakhon Ratchasima FC នៅ​លីក​កំពូល​ថៃ Thai Premier League នា​ថ្ងៃ​ទី​២៦​មីនា។


ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ RSN របស់​ខ្លួន​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ទទួល​ក្រុម​បឹងកេត​អង្គរ​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​កំដៅ​សាច់​ដុំ។ បន្ទាប់​មក​ ​បឹងកេត​អង្គរ​នឹង​​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​​ថៃ​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា​ខាង​មុខ​នេះ​ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ Nakhon Ratchasima FC នៃ​លីក​កំពូល​ថៃ​ Thai Premier League​ នៅ​ថ្ងៃ​ទី​២៦​មីនា ​គឺ​ថ្ងៃ​ជា​មួយ​គ្នា​នឹង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​ថៃ​ និង​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​សិង្ហបុរី។

ការ​ប្រកួត​រវាង​ក្រុម​បឹងកេត​អង្គរ និង​ Nakhon Ratchasima ​នឹង​ប្រព្រឹត្ត​ទៅ​វេលា​ម៉ោង​​៤:០០ ថ្ងៃ​ទី​២៦ ខែ​មីនា​នៅ​កីឡដ្ឋាន King’ 80 Stadium ដែល​ជា​កន្លែង​ការ​ប្រកួត​រវាង​ឈុតធំ​ថៃ និង​សិង្ហបុរី វេលា​ម៉ោង​៧​​យប់៕

Post a Comment

 
Top