កំពូលប្រណាំងម៉ូតូ GP Valentino Rossi បានត្រឡប់មករកភាពខ្លាំងវិញហើយ ក្រោយបានយកឈ្នះការប្រណាំងក្នុងទីលានដំបូងនារដូវកាលនេះ នៅប្រទេសកាតាក្នុងពេលរាត្រីយ៉ាងស្រស់ស្អាត។
ការប្រកួតពេលចាប់ផ្ដើម គឺ Valentino Rossi បានស្ថិតនៅលំដាប់ទី ៨ ក្នុងជួរ ប៉ុន្តែកីឡាករវ័យចំណាស់រូបនេះបានព្យាយាមនឹងសម្រេចត្រួសត្រាយ ផ្លូវមកដល់ទីព្រ័ត្រមុនគេក្រោយប្រើថេរៈវេលា ៤២ នាទី ៣៥.៧១៧ វិនាទី បានយ៉ាងល្អជាមួយក្រុម Yamaha លេខ ២ គឺបានទៅកីឡាករក្រុម Ducati, Andrea Dovizioso សញ្ជាតិអ៊ីតាលីដែលជាអ្នកនាំមុខគេពេលចេញដំណើរប្រើពេល ៤២ នាទី ៣៥.៨៩១ វិនាទី ខណៈដែលដៃគូរ Ducati មួយរូបទៀតឈ្មោះ Andrea Iannone បានបញ្ចប់នៅលេខ ៣ នឹងលេខ ៤ Jorge Lorenzo សញ្ជាតិអេស្ប៉ាញរបស់ក្រុម Yamaha ។
ដោយឡែកឯម្ចាស់ការពារតំណែងជើងឯក ២ សម័យ Marc Marquez នៃក្រុមផលិត Honda វិញលេខ ៥ តែប៉ុណ្ណោះក្រោយប្រើពេលយឺតជាង Valentino Rossi ចំនួន ៧.០៣៦ វិនាទី។ ឆ្លងតាមរយៈជ័យជំនះនូវទីលានទី ១ នារដូវកាល MotoGP 2015 នេះ Rossi ទទួល ២៥ ពិន្ទុ លេខ ២ Andrea Dovizioso ២០ ពិន្ទុ នឹងលេខ ៣ កីឡាករ Andrea Iannone ទទួលបាន ១៦ ពិន្ទុផងដែរ។
ចំពោះការប្រកួតនៅក្នុងប្រភេទ Moto2 វិញកីឡាករអាល្លឺម៉ង់ Jonas Folger នៃក្រុម Kalex ជាអ្នកឈ្នះនៅកាតា នេះដោយឆ្លងខ្សែព្រ័ត្រក្រោយប្រើពេល ៤០ នាទី ១៨.៥៣២ វិនាទី នឹងទទួលបាន ២៥ ពិន្ទុ ខណៈដែលការប្រកួតនៅ ប្រភេទ Moto3 គឺកីឡាករសញ្ជាតិបារាំងនៃក្រុម Honda, Alexis Masbou ជាអ្នកឈ្នះប្រើពេល ៣៨ នាទី ២៥.៤២៤ វិនាទីផងដែរ៕

Post a Comment