កីឡាករក្ដីសង្ឃឹមម្ចាស់ស្រុក Jimmy Walker បានក្លាយជាជើងឯកហើយក្នុងក្របខណ្ឌ PGA Tour នារដូវកាលនេះ ដោយយកឈ្នះដៃគូប្រកួត 4 stroke ដើម្បីគ្រប់គ្រងជើងឯកពានរង្វាន់ Valero Texas Open ដែលរៀបចំធ្វើឡើងនៅ TPC San Antonio Spurs ក្នុងសហរដ្ឋអាមេរិកនឹងបានបំបែកកញ្ចប់ទឹកប្រាក់រង្វាន់ ៦ លាន ២ សែនដូល្លាអាមេរិក។
បើសរុបវិញនោះគឺ Jimmy Walker ធ្វើបានសរុបដល់ទៅ 11 under par 277 ពោលគឺនាំមុខចំនួន 4 stroke ទៅលើកីឡាករមិត្តរួមជាតិ Jorden Spieth ដែលធ្វើបានតែ 7 under par 281 នឹងកីឡាករជើងឯកពានរង្វាន់ FedExCup, Billy Horschel បានបញ្ចប់នៅលំដាប់ទី ៣ ធ្វើបាន 4 under par 284 ផងដែរ។
គួរបញ្ជាក់ថានេះគឺជាឈ្នះជើងឯកលើកដំបូងក្នុងការឈ្នះសរុបចំនួន ៣ លើករបស់ Walker នាព្រឹត្តការណ៏ដែលស្ថិតក្នុងក្របខណ្ឌ PGA Tour ក្រោយចូលរួមបាន ៨ ដង នឹងបានក្លាយជាកីឡាករទី ៤ ហើយក្នុងរយៈពេល ២០ ឆ្នាំចុង ក្រោយនេះដែលឈ្នះជើងឯក ៣ ដងក្នុងរយៈពេល ៨ រដូវកាល ដែលធ្លាប់ធ្វើបានពីមុនដូចជាអតិតលេខ ១ ពិភពលោក Tiger Woods, Phil Mikelson នឹង David Duval ៕

Post a Comment