GuidePedia

0
នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង ទៀត​ប៉ុណ្ណោះ ការ​ប្រកួត​វគ្គ​ជម្រុះ​ពូល G នៃ​ពាន​រង្វាន់ U-23 AFC Championship 2016 រវាង​ក្រុម​​យុវជន​កម្ពុជាក្រោម​អាយុ ២២ ឆ្នាំ​ត្រូវ​ជួប ក្រុម​ម្ចាស់​ផ្ទះ ថៃ វេលា​ម៉ោង ៧ យប់​ថ្ងៃ​ទី ២៧ ខែ មីនា នេះ​លើ​វាល​ស្មៅ​កីឡដ្ឋាន Rajamangala Stadium ក្នុង​ទីក្រុង​បាងកក។

ជម្រើស ១១ នាក់​របស់​កម្ពុជា ពេល​ជួប​សិង្ហបុរី (រូបតំណាង)


តាម​ដំណឹង​មក​ពី​​ប្រទេស​ថៃ លោក​គ្រូ​បង្វឹក​ក្រុម​​កម្ពុជា Lee Tae Hoon នឹង​ប្រើ​ទម្រង់​ប្រកួត​បែប ៥-៣-២ ក្នុង​ជំនួប​ជាមួយ​ម្ចាស់​ទឹកដី​នេះ៖

អ្នកចាំទី៖ អ៊ុំ សេរីរ័ត្ន
ខ្សែ​ការពារ៖ សឿយ វិសាល, សំអឿន ពិដោ, នេន សុធារ័ត្ន, ណុប តុលា និង រស់ សំអឿន
ខ្សែ​បម្រើ៖ សារី ម៉ាត់ណូរ៉ូទីន, ហួយ ផល្លីន, ផានី អ៊ីរដ្ឋា
ខ្សែ​ប្រយុទ្ធ៖ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម



ទីកន្លែង​សម្រាប់​អ្នក​ទៅ​ទស្សនាផ្ទាល់


សម្រាប់​​ប្រិយមិត្ត​​នៅ​ភ្នំពេញ ​ចង់​​តាម​ដាន​ការ​ប្រកួត​បើក​ឆាក​នេះ​​សូម​ទស្សនា​​ប៉ុស្តិ៍​ខ្សែកាប PPCTV ឬ ទៅ​ទស្សនា​ផ្ទាល់​​ជុំ​គ្នា​នៅ ភោជនីយដ្ឋាន Sport Bar and Grill (Score Bar) ម្ដុំ​វិមាន​ឯករាជ្យ។ ចំណែក​អ្នក​នៅ​តាម​ខេត្ត ឬ នៅ​ក្រៅ​ប្រទេស​អាច​ទស្សនា​តាម​​ទូរទស្សន៍​អនឡាញ​ដូច​ខាង​ក្រោម៖

Link ទី១៖ thairath thairath
Link ទី២ Yourtube៖ Siamsport (បន្ទាប់​ពី ហ្វីលីពីន Vs កូរ៉េខាងជើង)

Post a Comment

 
Top