យុគ យក្សគីល អ្នកប្រដាល់ក្លិបអប់រំកាយខេត្តបាត់ដំបង នឹងឡើងតស៊ូជាមួយម៉ូ រដ្ឋា អ្នកប្រដាល់មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបង នាយប់ថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០១៥នេះ នៅលើសង្វៀនSEA-TV ក្នុងកម្មវិធីស្រាបៀរBlack Cat។
យក្សគីល បាត់មុខពីសង្វៀនយូរណាស់មកហើយ តាំងពីគេវាយចាញ់អ្នកប្រដាល់ជើងចាស់ជ័យ កុសល បច្ចុប្បន្នជាចៅក្រម ដោយពិន្ទុកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមកនោះ។
ការជួបគ្នារវាងអ្នកប្រដាល់ជើងចាស់យុគ យក្សគីល និងអ្នកប្រដាល់ជើងចាស់ ម៉ូ រដ្ឋានេះ មិនជាពិបាកទាយនោះទេ បើទោះជាយក្សគីលខានប្រកួតយូរក្តី ក៏នៅតែអាចយកឈ្នះម៉ូ រដ្ឋាបានដែរ ព្រោះថាម៉ូ រដ្ឋាជាអ្នកប្រដាល់ដែលមិនមានឈ្មោះល្បីនោះឡើយ។ ពួកគេទាំងពីរនាក់នេះ មិនដែលធ្លាប់ជួបគ្នាទេពីមុនមក។
ម៉ូ រដ្ឋា ឥឡូវនេះខូចរូបរាងអស់ទៅហើយ ដោយឡើងសាច់ធាត់ដូចជ្រូកលែងរហ័សរហួនដូចពីមុននោះហើយ។ គេប្រកួតលើកនេះ វាយក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមឯណោះ។ ពីមុនរដ្ឋា ជាអ្នកប្រដាល់ដែលមានកណ្តាប់ដៃល្អ វាយចេញត្រង់ ខ្លាំង ហើយរហ័ស ប៉ុន្តែពេលនេះគឺទៅលែងរួចហើយ ដោយវាយចាញ់ទាំងធានុរាជ ក្លិបពោធិជ័យកីឡាថែមទៀត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមកនោះ។
យុគ យក្សគីល ថ្វីត្បិតតែគេខកខានប្រកួតយូរ ប៉ុន្តែមិនជាស្រួលបង្ក្រាបនោះឡើយ។ យក្សគីល មានកម្លាំងកាយសម្បទារឹងមាំ ហើយមានកណ្តាប់ដៃ និងជើងទាត់ខ្លាំងជាងម៉ូ រដ្ឋា។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគប្រដាល់នៅតែចាត់ទុក យុគ យក្សគីល ថាល្អជាងម៉ូ រដ្ឋាដដែល ព្រោះយក្សគីលគេអន់តែកម្ពស់បន្តិចប៉ុណ្ណោះ ឯកម្លាំងស៊ុហ្វ និងបច្ចេកទេសវ៉ៃ លើរដ្ឋា។ សម្រាប់ការជួបគ្នារវាងយុគ យក្សគីល និងម៉ូ រដ្ឋានេះ គេហ៊ានទាយមុនថាយក្សគីលនឹងឈ្នះក្នុងការប្រកួតនេះ។
បឺត សង្ឃឹម អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក នឹងជួបប្រកួតជាមួយខឹក សុខឿន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆត្រយោង៩១១។ អ្នកប្រដាល់ទាំងពីរនាក់នេះ មិនដែលប៉ះគ្នាទេកន្លងមក។ ទោះជាមិនដែលជួបគ្នាក្តី រវាងពួកគេទាំងពីរ គេអាចដឹងពីសមត្ថភាពរបស់ពួកគេ តាមរយៈការឡើងប្រកួតកន្លងមកបានដែរ។
សង្ឃឹម ជាអ្នកប្រដាល់ម្នាក់ដែលមានផ្លែល្អ។ កណ្ដាប់ដៃ និងស្នៀតជើងទាត់របស់គេខ្លាំង ហើយល្អថែមទៀត។ ប៉ុន្តែសង្ឃឹមមានចំណុចខ្សោយមួយមុខ គឺកម្លាំងស៊ុហ្វមិនសូវរឹងមាំ ពេលខ្លះគេវាយល្អ ពេលខ្លះគេវាយអត់ល្អ គឺការប្រកួតរបស់គេប្រែប្រួលទៅតាមកាលៈទេសៈ និងចិត្តរបស់គេចង់វាយ ឬមិនចង់វាយតែប៉ុណ្ណោះ។ ប្រកួតចុងក្រោយ សង្ឃឹមវាយឈ្នះចៅ ចេកខ្ចី អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុ។
ចំណែកខឹក សុខឿន វិញ គេមានសមត្ថភាពពុំជាខ្លាំងប៉ុន្មានដែរ។ អ្នកប្រដាល់រូបនេះក៏មានចិត្តប្រដាល់មិនជាធំនោះដែរ។ ម្នាក់នេះពូកែកណ្តាប់ដៃ ជាងជង្គង់និងជើងទាត់។ ការប្រកួតចុងក្រោយរបស់សុខឿន គឺវាយចាញ់ស៊ឹម ប៊ុនឆៃ អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបងក្នុងទឹកទី៤។
សម្រាប់ការជួបគ្នាលើកដំបូងនេះ ទោះបីជាគ្មានអ្នកណាហ៊ានទស្សន៍ទាយមុនថា នរណាឈ្នះ នរណាចាញ់ក៏ដោយ ក៏គេមានជំនឿចិត្តលើបឺត សង្ឃឹមឈ្នះដែរ។ ព្រោះថា សុខឿនចិត្តតូចណាស់ ហើយក៏ឆាប់ធ្លាក់ស៊ុហ្វផងដែរ។
បឺត ប៉ាន់ធី អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក ត្រូវគេផ្គូឲ្យជួបជាមួយឆោម ប៊ុនឡុង អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម។ ពីរនាក់នេះ ពុំមានប្រវត្តិជួបគ្នាទេកាលពីមុនមក។ ឆោម ប៊ុនឡុង ជាអ្នកប្រដាល់ចំណូលថ្មី តែដែលមានចិត្តធំ ហ៊ានវាយប្តូរកណ្តាប់ដៃ និងកែងដោយគ្មានញញើតបន្តិចណាឡើយ។ គេប្រកួតចុងក្រោយ វាយឈ្នះយាង សុខ អ្នកប្រដាល់ក្លិបពន្លឺវិបុលរិទ្ធី ក្នុងទឹកទី៣ ។
ចំពោះប៉ាន់ធីក្បាច់គុនមិនជាអន់ទេ ប៉ុន្តែអ្វីដែលធ្វើឲ្យគេមានការបារម្ភនោះ គឺកម្លាំងស៊ុហ្វតែម្តង។ គេប្រកួតចុងក្រោយ វាយចាញ់ផាន់ ចំណាន អ្នកប្រដាល់ក្លិបបង្ក្រាបគ្រឿងញៀនខេត្តរតនគិរីដោយពិន្ទុ។ ចាំមើល រវាងពួកគេទាំងពីរនេះ តើនរណាជាអ្នកឈ្នះនោះ?
គួន សុវណ្ណ អ្នកប្រដាល់ក្លិបសុភានូមានជ័យ នឹងជួបជាមួយប្រាក់ ស៊ីណាត អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង។ ពីរនាក់នេះ ក៏មិនដែលជួបគ្នាដែរពីមុនមក ហើយពួកគេទាំងពីរ ក៏ជាអ្នកប្រដាល់អន់ខ្សោយដូចគ្នាដែរ។ សម្រាប់ជំនួបគ្នានេះ គេមានជំនឿទុកចិត្តថាប្រាក់ ស៊ីណាតជាអ្នកឈ្នះ៕
កីទ្បាករ យុគ យក្សគីល (ឆ្វេង) និង កីទ្បាករ ម៉ូ រដ្ឋា

Post a Comment