ប្រធានក្រុម John Terry បានបន្តកុងត្រា ១២ខែទៀត ជាមួយនឹងក្រុមខ្លាំងកំពូលតារាង Barclays Premier League តោខៀវ Chelsea និងទទួលបានថ្លៃឈ្នួល ១៥០ពាន់ផោន (ជិត២២៣ពាន់ដុល្លារ) ក្នុង១សប្ដាហ៍ បន្ទាប់ពីក្លិបបានប្រកាសជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
ខ្សែការពារកណ្ដាលដ៏រឹងមាំ វ័យ៣៤ឆ្នាំ បានព្រមព្រៀងចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល១ឆ្នាំនេះ មានន័យថា រូបគេនឹងត្រូវចប់កុងត្រាវិញ ក្រោយចប់រដូវក្រោយ ប៉ុន្តែ Chelsea ប្រហែលជាអាចឲ្យ Terry បន្តកុងត្រាថ្មី១ឆ្នាំទៀត នៅរដូវកាលក្រោយ បើសិនជាកីឡាករជើងចាស់រូបនេះ នៅតែបង្ហាញទម្រង់លេងល្អ និងនៅជាប់ជម្រើស១១នាក់ដំបូង។
អ្នកចាត់ការក្រុមតោខៀវ លោក José Mourinho បាននិយាយក្រោយ Terry ព្រមចុះកុងត្រានេះថា៖ “អរគុណខ្លាំងណាស់! ព្រោះតែ Terry នៅតែបន្តលេងបានល្អ ហើយគាត់នៅតែជាកំពូលខ្សែការពារម្នាក់។ ខ្ញុំរីករាយ ព្រោះគាត់ពិតជាស័ក្ដិសម ក្នុងការចុះកិច្ចសន្យាថ្មីនេះមែន បន្ទាប់ពីរដូវកាលនេះ គាត់ចូលលេងបាន ៤០ប្រកួតរួចហើយ”។
Terry ដែលទើបតែជួយឲ្យតោខៀវ ឈ្នះពានរង្វាន់ Capital One Cup កាលពីដើមខែថ្មីៗនេះ បាននិយាយថា៖ “ខ្ញុំរីករាយណាស់ ដែលបានបន្តកុងត្រា ជាមួយ Chelsea។ បន្ទាប់ពីយើងឈ្នះពានបន្ថែមបាន១ទៀត ក្នុងខែនេះ ខ្ញុំសង្ឃឹមថា កីឡាករទាំងអស់ និងអ្នកចាត់ការ នឹងអាចបន្តនាំភាពជោគជ័យដល់ក្លិបជាបន្តទៀត”។
អតីតខ្សែការពារជម្រើសជាតិអង់គ្លេស Terry បានចូលលេងឲ្យ Chelsea បាន ៦៦១ប្រកួតហើយ ចាប់តាំងពីចូលលេងលើកដំបូងនៅឆ្នាំ១៩៩៨ និងរកគ្រាប់បាល់សរុបបាន ៦៣គ្រាប់ ខណៈដែលរដូវកាលនេះ រូបគេសង្ឃឹមថា នឹងអាចលើកពាន Premier League លើកទី៤ ក្នុងអាជីពរបស់ខ្លួនបាន៕

Post a Comment