GuidePedia

0
ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​ នឹង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ជាតិ​ Wembley ​ស្វាគមន៍​ក្រុម​​លីទុយអានី​ សម្រាប់​ការ​ប្រកួត​​​​វគ្គ​​ជម្រុះ​​ពាន​រង្វាន់ UEFA EURO 2016 ​​នៅ​​ពូល​ E​ ​នា​វេលា​ម៉ោង​២:៤៥​នាទី​​រំលង​អាធ្រាត្រយប់​នេះ។


តោ​កំណាច​អង់គ្លេស​ កំពុង​តែ​ឡើង​ជើង​មែន​ទែន ​ខណៈ​ដែល​៤​ប្រកួត​ នៅ​ពូល​ E កន្លង​មក ក្រុម​ខ្លាំង​មួយ​នេះ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ ឬ​ក៏​ស្មើ​ទេ ពោល​គឺ ៤​ប្រកួត​​ ឈ្នះ​ទាំង​៤ ក្នុង​នោះ​ឈ្នះ​ក្រៅ​ដី​២​ប្រកួត និង​ក្នុង​ដី​២​ប្រកួត។

ដូច្នេះ​​យប់​នេះ អង់គ្លេស​​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត ដើម្បី​យក​៣​ពិន្ទុ​បន្ថែម​ទៀត ព្រោះ​លេង​នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង។

​ប្រវត្តិ​ជួប​គ្នា៖

នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុម​ទាំង​២​​ ​ត្រូវ​ជួប​គ្នា​នៅ​ពាន​អឺរ៉ុប​ ក្នុង​ឈុត​ធំ។ អង់គ្លេស និង​លីទុយអានី ធ្លាប់​ជួប​គ្នា​ ៧​ដង​នៅ​ឈុត U-21 ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន Euro ហើយ​ក្នុង​នោះ ជា​លទ្ធផល​ អង់គ្លេស​ឈ្នះ​៥ និង​ស្មើ​២។ ដូច្នេះ​សរុប​មក លីទុយអានី ពុំ​ដែល​មាន​ប្រវត្តិ​យក​ឈ្នះ​អង់គ្លេស​ម្ដង​ណា​ឡើយ។

​​ការ​ពិត​មួយ​ចំនួន៖

​អង់គ្លេស​ គឺ​ជា​ក្រុម​មួយ​ ក្នុង​ចំណោម​ក្រុម​៣​ផ្សេង​ទៀត ​ដែល​រក្សា​កំណត់​ត្រា​ឈ្នះ​ ១០០% ក្នុង​ការ​ប្រកួត​​វគ្គ​ជម្រុះ UEFA EURO 2016 ​កន្លង​មក។ ៣​ក្រុម​ ដែល​ឈ្នះ​ទាំង​អស់​ដូច​អង់គ្លេស​ដែរ​នោះ​គឺ ស្លូវ៉ាគី អ៊ីស្រាអែល និង សាធារណរដ្ឋឆេក។

អង់គ្លេស​ គឺ​ជា​ក្រុម​ដែល​​​​មិន​ដែល​ចាញ់ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ EURO និង​ FIFA World Cup ​២៣​លើក​ចុង​ក្រោយ ខណៈ​ដែល​​លីទុយអានី​វិញ ឈ្នះ​តែ​២​ដង​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ក្រៅ​ដី ១០​ប្រកួត​ចុង​ក្រោយ ខណៈ​ដែល​២​ប្រកួត​នោះ ពួកគេ​បាន​យក​ឈ្នះ​ក្រុម​អន់​​ សាន់ម៉ារីណូ​ និង លិចធិនស្តែន៕

កីឡាករ​ក្រុម​លីទុយអានី



តារាង​ចំណាត់​ថ្នាក់​ក្នុង​ពូល E៖



​ការ​ប្រកួត​​វគ្គ​ជម្រុះ UEFA EURO 2016 ទាំង​អស់​នៅ​យប់​នេះ​គឺ៖

Post a Comment

 
Top