GuidePedia

0
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ ឆ្នាំកម្ពុជា (U-22) មិនអាចស្វែងរកពិន្ទុបានឡើយ នៅថ្ងៃបើកឆាក ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ U-23 ថៃ ដោយ លទ្ធផលបច្ចេកទេស ២-១ នៅរាត្រីថ្ងៃទី២៧ ខែមីនានេះ ក្នុងវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U-23 Championships 2016 ប្រចាំពូល G ។


ក្នុងជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋាន Rajamangala ស្ថិតនៅទីក្រុងបាងកក កម្ពុជាបានបើកការនាំមុខ ១-០ នៅត្រឹម នាទីទី១២ពីការធ្វើបានសម្រេចដោយកីឡាករ ប្រាក់ មុន្នីឧត្តម ដោយការទាត់បាល់ Free-Kick មុនពេលដែលកីឡាករ Inpinit បានជួយឲ្យថៃតាមស្មើវិញនៅនាទី៥៦ និងបន្តរបូតគ្រាប់បាល់ទី២ទៀតនៅនាទី ៩០+៣ ។

ការលេងក្នុងនាមជាភ្ញៀវក្រុមកម្ពុជា មិនសូវមានបាល់លេងសោះ ជាមួយនឹងការដាក់សម្ពាធយ៉ាងសន្ធាប់ផងដែរពីក្រុម ម្ចាស់ផ្ទះ តែត្រូវបានអ្នកចាំទីវ័យ១៩ឆ្នាំ អុំ សិរិរ័ត្ន ធ្វើការសង្គ្រោះបានជាបន្តបន្ទាប់ តែត្រូវបានភ្លាត់ស្នៀតនៅនាទីចុង ម៉ោងពោលគឺក្នុងនាទីបន្ថែមបង្រ្គប់ ដែលធ្វើឲ្យកម្ពុជាមិនអាចទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារពី FFC របស់កម្ពុជា ប្រសិនបើឈ្នះនោះ ។ នេះជាការបរាជ័យលើកទី៥ផងដែរ ក្រោមថ្វីជើងរបស់ថៃ មិនដែលឈ្នះ និង២ប្រកួតផ្សេងទៀត បានត្រឹមស្មើនោះ ។

តែយ៉ាងណាក៏ដោយ ក្រុម U-22 កម្ពុជា នៅមានសង្ឃឹមខ្លះដែរចំពោះ២ប្រកួតចុងក្រោយក្នុងទឺកដីកម្ពុជា ដោយ នឹងត្រូវស្វាគមន៍ក្រុម U-23 កូរ៉េខាងជើង នាថ្ងៃទី២៩ មីនា មុនពេលស្វាគមន៍ក្រុមដែលអាចស៊ីបាន U-23 ហ្វីលីពីន នាថ្ងៃទី៣១ មីនា ដើម្បីឈ្នះកៅអី១ឡើងទៅវគ្គ១៦ក្រុមផ្តាច់ព្រ័ត្រលេងប្រទេសកាតានាឆ្នាំ២០១៦ខាងមុខ ៕




Post a Comment

 
Top