ការប្រកួតវគ្គជម្រុះពានរង្វាន់ EURO 2016 កាលពីយប់មិញនេះ ក្រុមតោកំណាចអង់គ្លេសបានយកឈ្នះក្រុមលីទុយអានីក្នុងលទ្ធផល ៤-០ ខណៈដែល៤គ្រាប់នេះរកបានដោយកីឡាករឆ្នើមទាំង៤គឺ Rooney , Welbeck , Sterling និង Kane ។
ការប្រកួតចាប់ផ្ដើមគឺដូចអ្វីដែលប្រិយមិត្តបានរំពឹងទុកអីចឹង ដោយក្រុមអង់គ្លេសវាយសម្រុកដូចទឹកបាក់ទំនប់ធ្វើឱ្យក្រុមភ្ញៀវលីទុយអានីគ្មានដង្ហើមដកឡើយ។ កីឡាកររកគ្រាប់បាល់បើកឆាកមុននៅតង់ទី១គឺខ្សែប្រយុទ្ធ Rooney នៅនាទី៧និង Welbeck នៅនាទី៤៥។ ចូលមកដល់តង់ទី២វិញ Sterling បានដាក់១គ្រាប់ទៀត បន្ទាប់ពីទទួលបាល់បានយ៉ាងស្អាតពី Rooney និងគ្រាប់ទី៤ធ្វើបានដោយខ្សែប្រយុទ្ធដែលទើបតែជាប់ជាជម្រើសជាតិដំបូង Kane នៅនាទី៧៣។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំងក្នុងប្រកួតនេះគឺអ្នករកគ្រាប់បាល់ទី៤នេះ ព្រោះ Kane ទើបតែចូលប្រកួតឱ្យជម្រើសជាតិអង់គ្លេសជាលើកដំបូងទេ តែអាចរកគ្រាប់បាល់បានទៅហើយ ថែមទាំងប្រើពេលតែ៧៩វិនាទីទេបន្ទាប់ពីដូរចូលនោះ។ នេះមានន័យថា រូបគេដូរចូលជំនួស Rooney នៅនាទី៧១ ហើយស៊ូតចូលនៅនាទី៧៣។
ចំណែកឯគូផ្សេងទៀតនៅយប់មិញនេះគឺ៖

Post a Comment