GuidePedia

0
សមាគមបាល់ទាត់វ័យចាស់កម្ពុជាបានសហការ ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីរៀបចំព្រឹត្តិ ការណ៍ ការប្រកួតកីឡាបាល់ទាត់វ័ចាស់កម្ពុជា ប្រចាំ ២០១៥ អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និង ដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។


យុទ្ធនាការខាងលើនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី០៨­-០៩ ខែមេសា ឆ្នាំ២០១៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដោយមានក្រុមបាល់ទាត់ វ័យ ចាស់ កម្ពុជាចំនួន៤ ក្រុមចូលរួមមាន ក្រុមបាល់ទាត់វ័យចាស់ អគ្គស្នងការនគរបាល (ប៉ូលីស), ក្រុមបាល់ទាត់វ័យចាស់ក្រសួងការពារជាតិ, ក្រុមបាល់ទាត់វ័យ ចាស់ ស្វាយរៀង និងក្រុមបាល់ ទាត់វ័យចាស់របស់ណាហ្គាវើល ។

លោក ហេង រស្មី ជាម្ចាស់ហាងលក់សម្លៀកបំពាក់កីឡា Home Sport បានប្រាប់ឲ្យដឹងថា សម្រាប់ហាងរបស់លោកក៏បានចូលរួមចំណែកមួយផ្នែកដែរជាមួយ ការ ប្រកួតបាល់ទាត់វ័ចាស់កម្ពុជា ឆ្នាំ២០១៥លើកទី១នេះ ដោយទស្សនិកជន និងអ្នកគាំទ្រទាំងអស់គ្រាន់តែបរិច្ចាគថវិកា១ម៉ឺនរៀលថ្លៃសំបុត្រ ចូលទស្សនា ក្នុង ១សន្លឹក និងទទួលបានអាវកីឡាមួយដ៏ស្រស់ស្អាតដល់លោកអ្នកភ្លេមៗទៀតផង ហើយថវិកាដែលបានពីលោកអ្នកទាំងអស់សមាគម បាល់ទាត់វ័យចាស់កម្ពុជា នឹងប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្តង ។

លោកបានបន្ថែមថា លោកអ្នកអាចបរិច្ចាគមុន ដើម្បីទទួលបានសំបុត្រអញ្ជើញទស្សនា និងអាវនៅ Home Sport ទាំង២ សាខាគឺសាខាទី១ នៅក្បែរសណ្ឋាគារ Inter Continental និងសាខាទី២ នៅតាមបណ្តោយផ្លួវ Northbridge អាចទំនាក់ទំនងតាមទូរស័ព្ទៈ ០១៥ ៥២ ៥៥ ២២ /០១០ ២៣៥ ៧៩៥ ៕

Post a Comment

 
Top