ការប្រកួតអុកចត្រង្គជម្រុះរកជើងខ្លាំង៨រូប សម្រាប់ទៅប្រកួតផ្តាច់ព្រ័ត្រនៅក្នុងពិធីអង្គរ សង្ក្រាន្តនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប បាន បញ្ចប់ហើយនៅព្រឹកនៅថ្ងៃទី ២៨ មីនា ២០១៥ នេះ ។
ជើងខ្លាំងទាំង៨រូប នោះ រួមមាន ១-កីឡាករ អេង សេងហៀក ២-សុខ ភារ៉ា ៣- ម៉ាត់ សេន ៤- ហាយ ស៊ីណា ៥- ម៉េង សេរីសម្បត្តិ ៦- ប៊ិន គាសេង ៧- គុជ ពិសិដ្ឋនិង ៨-ឈាវ បូរ៉ា ។
នៅក្នុងការប្រកួតជម្រុះថ្ងៃចុងក្រោយនេះ មានចំនួន១៦នាក់ ត្រូវជា៨គូ អ្នកដែលចាញ់ហាលអាវតែម្តង ហើយអ្នកដែលឈ្នះត្រូវ បានទៅប្រកួតបន្តនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅសៀមរាបអង្គរ ។ ក្នុង នោះ កីឡាករអេង សេងហៀក លេងឈ្នះកីឡាករ ថាំង រ៉ុង ។ ចំណែក កីឡាករ សុខ ភារ៉ា លេងឈ្នះ កីឡាករប៉ោ សារិទ្ធ ,កីឡាករ ម៉ាត់ សេន លេងឈ្នះហេង វ៉ារី, ហាយ ស៊ីណាលេងឈ្នះសំរិទ្ធ សៀ , ម៉េង សេរីសម្បត្តិ លេងឈ្នះ រ៉ុង សំអុល, ប៊ិន គាសេង លេងឈ្នះខូវ គីមសែ ,គុជ ពិសិដ្ឋ លេងឈ្នះ មី ច័ន្ទបញ្ញាហើយឈាវ បូរ៉ា លេងឈ្នះ នង សុខា ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលចូលរួមក្នុងថ្ងៃបិទការប្រកួតជម្រុះនេះ បានប្រកាសថា កីឡាករទាំង ៨ នាក់ គណៈ កម្មការរៀបចំការប្រកួត នឹងផ្ដល់ជួនសំបុត្ររថយន្តក្រុងធ្វើដំណើរ ថ្លៃស្នាក់នៅ និង ហូបចុកអោយទាំងអស់សម្រាប់រយះពេល៤ថ្ងៃ ។ ជាមួយគ្នានេះ លោកវ៉ាត់ចំរើន ក៏បានប្រគល់ជូនថវិការបស់គណៈកម្មាធិការជាតិអូឡាំពិក ដល់លោកទេព ម៉ឹង ដែលជាជនពិការតែម្នាក់គត់ដែលបានចូលរួមក្នុងការប្រកួតជម្រុះនេះ ហើយពុំបានជាប់នឹងគេដោយជ្រុះធ្លាក់តាំងពីជុំដំបូងនោះ ។
ចំពោះរង្វាន់ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន ៥.០០០ ដុល្លារអាម៉េរិកសម្រាប់អ្នកទទួល បានលេខ១ ហើយជើងឯករងនឹងទទួលបានទឹកប្រាក់ ៣.០០០ ដុល្លារអាម៉េរិក លេខ៣ បាន ២.០០០ ដុល្លារអាម៉េរិក និង លេខ៤ ទទួលបាន ៥០០ ដុល្លារអាម៉េរិក ។
លោក ឯម ហៀង ដែលជាប្រធានគណៈកម្មរៀបចំការប្រកួត បានអោយដឹងដែរថា នៅខេត្ត សៀមរាបការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ១ និង ផ្ដាច់ព្រ័ត្រ គឺលេង ៣ ក្ដារ តែនរណាឈ្នះ ២ ក្ដារមុន អ្នកនោះជាអ្នកឈ្នះ ហើយបើឈ្នះមួយក្ដារម្នាក់នោះ ត្រូវបន្តលេងនៅក្ដារទី៣ ជាក្ដារចុងក្រោយ ។
សម្រាប់ការប្រកួតនៅខេត្តសៀមរាប ក្នុងចំណោមអ្នក ខ្លាំងទាំង៨រូប នោះ កីឡាករអេង សេងហៀក ត្រូវប្រកួតជាមួយសុខ ភារ៉ា - កីឡាករម៉ាត់ សេន ប្រកួតជាមួយ ហាយ ស៊ីណា - កីឡាករម៉េង សេរីសម្បត្តិ ប្រកួតជាមួយប៊ិន គាសេង និង កីឡាករគុជ ពិសិដ្ឋ ប្រកួតជាមួយឈាវ បូរ៉ា ។
កីឡាករទាំង ៨ នាក់ គណៈកម្មការរៀបចំការប្រកួត នឹងផ្ដល់ជួនសំបុត្ររថយន្តក្រុងធ្វើដំណើរ ថ្លៃស្នាក់នៅ និង ហូបចុកអោយទាំងអស់សម្រាប់រយៈពេល៤ថ្ងៃ ។
គួរបញ្ជាក់ ថា ការរៀបចំប្រកួតកីឡាអុកចត្រង្គអបអរសាទរសង្ក្រាន្តឆ្នាំ២០១៥នេះ ទាំងការប្រកួតជម្រុះនៅភ្នំពេញ និង ការប្រកួតផ្តាច់ព្រ័ត្រនៅសៀមរាប គឺឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្រាបៀរអង្គរ ៕

Post a Comment