អ្នកប្រដាល់យុគ យក្សផ្លែ ក្លិបអប់រំកាយកីឡាខេត្តបាត់ដំបង នឹងត្រូវជួបប្រកួតជាមួយមាស សារ៉ាក់ អ្នកប្រដាល់ក្លិបដួងសែនសុខគុនខ្មែរ ក្នុងនាមជាគូឯកសម្រាប់ការប្រកួតនារសៀលថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០១៥នេះ នៅលើសង្វៀនរោងសៀកមុខរដ្ឋសភា។
ជាលើកទី២ហើយដែលយក្សផ្លែឡើងជាគូឯកនេះ ហើយក៏ជាលើកទី៤ដែរ សម្រាប់ការជួបប្រកួតជាមួយមាស សារ៉ាក់នេះ។ ក្នុងការជួបគ្នាបីលើកកន្លងមកក្នុងឆ្នាំ២០១៤នោះ គេទាំងពីរវាយឈ្នះគ្នាទៅវិញទៅមក គ្រាន់តែយក្សផ្លែវាយចាញ់សារ៉ាក់ត្រឹមពិន្ទុប៉ុណ្ណោះក្នុងការជួបលើកទី១ តែដល់ជួបលើកទី២ យក្សផ្លែវាយសារ៉ាក់ឲ្យសន្លប់ក្នុងទឹកទី៣ និងលើកទី៣យក្សផ្លែឈ្នះដោយពិន្ទុ។
តែយ៉ាងណា លើកនេះសារ៉ាក់ក៏ប្រហែលជាមិនឈ្នះយក្សផ្លែដែរ បើតាមក្រុមអ្នកវិភាគអះអាង។ សារ៉ាក់ ប្រកួតចុងក្រោយនេះ វាយចាញ់ម៉ន ភីរម្យ ក្លិបការិយា ល័យ ទី៥កងទ័ពជើងគោកដោយពិន្ទុ ខណៈដែលការប្រកួតចុងក្រោយរបស់យក្សផ្លែ គេផ្តួលព្រំ វី ក្លិបខ្លារខិនមានរិទ្ធឲ្យសន្លប់ក្នុងទឹកទី៣។
និយាយរួម រវាងពួកគេទាំងពីរនាក់នេះ យុគ យក្សផ្លែ គេវាយខ្លាំងជាង និងមានផ្លែល្អជាងមាស សារ៉ាក់។ សារ៉ាក់ មានបទពិសោធន៍លើសង្វៀនប្រមាណ៨៥ដង ខណៈដែលយុគ យក្សផ្លែ គេមានកំណត់ត្រាប្រកួតរហូតដល់១១៩ដងឯណោះ។
ឡៅ ផានាថ អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រា នឹងឡើងសងសឹកចាន់ ឆាយម៉ៅ អ្នកប្រដាល់ក្លិបនិរោធមានជ័យ។ ពួកគេប្រកួតគ្នាក្នុងទម្ងន់៦៣ គីឡូក្រាម។ ពីរនាក់នេះ ធ្លាប់ជួបគ្នាម្តងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ ដោយឆាយម៉ៅឈ្នះក្នុងទឹកទី៣។
ចាន់ ឆាយម៉ៅ មិនជាអ្នកប្រដាល់ខ្លាំងឬល្បីឈ្មោះនោះទេ តែគេវាយខ្លាំង កណ្តាប់ដៃធ្ងន់ ជើងទាត់ក៏ខ្លាំងដែរ។ កាលពីជួបគ្នាលើកមុននោះ ឆាយម៉ៅបានទាត់ផានាថឲ្យជើងជើងម្ខាងក្នុងទឹកទី៣។ ប៉ុន្តែអ្នកប្រដាល់រូបនេះ មានចិត្តប្រដាល់មិនសូវធំនោះទេ ក្រោយបីទឹកដែលគេយកឈ្នះលើគូប្រកួតមិនបានទេនោះ ឆាយម៉ៅចាប់ផ្តើមរាងយ៉ាប់និងលែងតស៊ូប្រកួតទៀតហើយ។
ផ្ទុយពីឡៅ ផានាថ គេមានចិត្តប្រដាល់ធំ ប៉ុន្តែស្នៀតវាយចេញរបស់គេមិនមានផ្លែល្អ។ ដូច្នេះហើយ ទើបរាល់ការប្រកួតកន្លងមក គេកម្របានឈ្នះណាស់។ អ្នកប្រដាល់រូបនេះ ប្រកួតចុងក្រោយវាយចាញ់ប៊ិតប៊ុនធឿន អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ។ ទោះជាយ៉ាងណាក្តី សម្រាប់ការការជួបគ្នារវាងចាន់ ឆាយម៉ៅ និងឡៅ ផានាថនេះ ពុំមានអ្នកណាហ៊ានទាយមុនថា នរណាឈ្នះ នរណាចាញ់នោះឡើយ។
ខន សុខុន អ្នកប្រដាល់ក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀន ត្រូវជួបប្រកួតសងសឹកជាមួយឈាន ឡុង អ្នកប្រដាល់ក្លិបអេភូថងកីឡា។ អ្នកប្រដាល់ទាំងពីរនាក់នេះ ជួបគ្នាម្តងហើយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ ដោយឈាន ឡុងផ្តួលសុខុនក្នុងទឹកទី៣។
ឈាន ឡុងនេះ ជាអ្នកប្រដាល់ស្រករក្រោយ តែគេវាយសម្រុកខ្លាំង ហើយក៏ឆាប់ធ្លាក់ខ្សោយវិញដែរ។ ជាទម្លាប់ប្រកួតកន្លងមក។ ពីរឬបីទឹកដំបូងនោះ ឈាន ឡុងសម្រុកវាយទៅលើគូប្រកួតដូចគ្មានបន្ធូរដៃឡើយ គូប្រកួតទប់មិនបានពេលនោះទេ គឺនឹងត្រូវសន្លប់ក្រោមកណ្តាប់ដៃឬកែងរបស់មិនខាន តែបើសិនជាគូប្រកួតទប់បានវិញនោះ ឈាន ឡុងអាចនឹងចាញ់វិញមិនខាន។
ដូចជាការប្រកួតចុងក្រោយនេះ គេសន្ធាប់វាយទៅលើម៉ន រដ្ឋា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក សឹងតែរើខ្លួនពុំរួច តែដល់ពេលដែលរដ្ឋាទប់បានបីទឹកនោះ ឈាន ឡុងចាញ់ម៉ន រដ្ឋាវិញ ដោយសារតែអស់ស៊ុហ្វ។
ខន សុខុន ឡើងប្រកួតកម្រឃើញឈ្នះគេណាស់ ដោយសារវាយមិនមានផ្លែល្អដូចឈាន ឡុងនោះ។ ប្រកួតចុងក្រោយនេះ សុខុនបានត្រឹមស្មើពិន្ទុជាមួយធាន ពុធ ក្លិបកុមារទេពតែប៉ុណ្ណោះ។ តាមការវិភាគរបស់ក្រុមវិភាគប្រដាល់នោះ រវាងអ្នកប្រដាល់ទាំងពីរនាក់នេះ សុខុនប្រហែលជាមិនអាចសងសឹកឈាន ឡុងបានសម្រេចនោះឡើយ។
កីឡាការិនី សឹង តុ ក្លិបតាឡីដំរីមានរិទ្ធ ត្រូវជួបសងសឹកកីឡាការិនីវី ស្រីខួច ក្លិបនាគមានជ័យ។ រវាងកីឡាការិនីទាំងពីរនាក់នេះ ធ្លាប់ប៉ះគ្នាច្រើនដងហើយ ដោយវាយឈ្នះ និងចាញ់គ្នាទៅវិញទៅមក។ ចាំមើល លើកនេះតើនរណាឈ្នះ ?៕

Post a Comment