ខ្សែបម្រើ Toni Kroos បាននិយាយថារូបគេចូលរួមជាមួយ Real Madrid ដោយសារចង់លេងនៅក្រោមការដឹកនាំរបស់លោក Carlo Ancelotti និងចង់ពង្រឹងក្រុមស្ដេចសឱ្យខ្លាំងជាងមុនទៅទៀត។
Kroos បានប្រាប់ពីមូលហេតុដែលសម្រេចចិត្តចាកចេញពី Bayern Munich មកអេស្ប៉ាញថា៖ “Ancelotti ជាមូលហេតុធំមួយដែលធ្វើឱ្យខ្ញុំចង់មកទីនេះ។ គាត់បានពន្យល់ខ្ញុំច្រើនពីហេតុផលក្នុងការចាកចេញពីអាល្លឺម៉ង់ ហើយប្រាប់ខ្ញុំទៀតថាមានតែ Real មួយទេដែលជាក្លិបសក្ដិសមបំផុតសម្រាប់ខ្ញុំបន្តអនាគត”។
កីឡាករវ័យ២៥ឆ្នាំរូបនេះបាននិយាយថា រូបគេ និងអ្នកចាត់ការសញ្ជាតិអ៊ីតាលី មានទំនាក់ទំនងល្អណាស់ ទោះជាអតីតអ្នកចាត់ការក្រុម Chelsea រូបនេះដាក់ឱ្យគេលេងនៅតំបន់ដែលមិនធ្លាប់លេងក៏ដោយ។ “គាត់ជឿជាក់លើខ្ញុំខ្លាំងណាស់ ទោះជាខ្ញុំលេងខុស Role ក៏ដោយ។
ទំនាក់ទំនងយើងល្អណាស់ យើងតែងតែពិភាក្សាគ្នាមុនប្រកួតរហូត ហើយគាត់តែងតែនិយាយជាមួយខ្ញុំដោយការគួរសមបំផុត។ យើងមកទីនេះគឺមានតែគោលបំណងមួយគត់គឺចង់ឱ្យ Real Madrid ខ្លាំងជាងគេលើលោក”។ នេះជាសម្ដី Kroos បាននិយាយ។
Toni Kroos ផ្លាស់ពី Bayern Munich កាលពីឆ្នាំមុន ក្នុងតម្លៃខ្លួន២៤លានផោនដើម្បីមកជំនួសកន្លែង Xabi Alonso ។ តាំងពីមកអេស្ប៉ាញ កីឡាករដែលជួយអាល្លឺម៉ង់លើកពាន World Cup រូបនេះ មិនទាន់អាចរកគ្រាប់បាល់បានច្រើនដូចនៅអាល្លឺម៉ង់នោះទេ ប៉ុន្តែរូបគេក៏បាននិយាយរួចហើយថាមកទីនេះគឺដើម្បីជួយក្រុម មិនមែនមករកគ្រាប់បាល់នោះឡើយ ៕

Post a Comment