ប្រធានក្រុមហង្សក្រហមLiverpoolកីឡាករ Steven Gerrard បាននិយាយសុំទោសដល់មិត្តរួម និងក្រុមអ្នកគាំទ្ររបស់គាត់ ក្រោយពីត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញពីការប្រកួត អំឡុងពេលទាត់ចាញ់ក្រុមMan Utd១-២នៅក្នុងទឹកដីAnfield ពោលគឺរយៈពេល៣៨វិនាទីប៉ុណ្ណោះក្រោយពេលចូលលេងជាកីឡាករបម្រុងក្នុងតង់ទី២។
កីឡាករ Gerrard ដែលបានជួបក្រុម Man Utdជាលើកចុងក្រោយមុនពេលចាកចេញពីក្លិប Liverpoolទៅកាន់ក្លិប LA Galaxyនោះ ទទួលបានកាតក្រហមតែម្តងពីអាជ្ញាកណ្តាល Martin Atkinson សម្រាប់កំហុសមកលើកីឡាករ Ander Herrera។
ក្រុមMan Utdបានបន្តឈ្នះការប្រកួត Man Utdដោយសារគ្រាប់បាល់ទាំង២គ្រាប់ពីកីឡាករ Juan Mata ខណៈដែលពួកគេមាន៥ពិន្ទុនាំមុខគូប្រជែងក្នុងស្រុកមួយនេះ ក្នុងការដណ្តើមកន្លែងលេង Champions Lea gueនៅរដូវកាលក្រោយរបស់ពួកគេ។
ខណៈនោះដែរ អ្នកចាត់ការ Brendan Rodgersរបស់ក្លិបLiverpoolបានបដិសេធមិនធ្វើសេចក្តីអធិប្បាយជុំវិញហេតុការណ៍ដែលបានកើតឡើងនេះ ដោយលោកគ្រាន់តែឯកភាព បរាជ័យនេះ អាចបណ្ដាលមកពីកាតក្រហមរបស់ខ្សែបម្រើជើងចាស់របស់គាត់ម្នាក់នេះ។
លោកRodgersបាននិយាយថា លោកមិនបន្ទោសគាត់នោះទេ ដោយសារគាត់ធ្វើបានល្អខ្លាំងណាស់អំឡុងពេលវេលារបស់លោកនៅទីនេះ ៕

Post a Comment