កំពូលអ្នកវាយកូនបាល់លេខ១លើលោក Novak Djokovic បានលើកពាន BNP Paribas ជាលើកទី៤ហើយបន្ទាប់ពីបានយកឈ្នះកីឡាករ Roger Federer ដោយលទ្ធផល ៦-៣ , ៦-៧ , ៦-២ ។
ជ័យជម្នះដើមឆ្នាំ២០១៥នេះ គឺកាន់តែធ្វើឱ្យ Djokovic មានទំនុកចិត្តថែមទៀតដើម្បីចូលរួមការប្រកួតពានរង្វាន់ French Open នាពេលខាងមុខ។ បន្ទាប់ពីទទួលជ័យជម្នះនេះ កីឡាករសញ្ជាតិស៊ែបខាងលើ បាននិយាយទៅអ្នកគាំទ្ររបស់ខ្លួនថា៖ “នេះជារឿងល្អខ្លាំងណាស់ដែលអាចយកឈ្នះ Roger បាន។ វាជាការប្រកួតដ៏អស្ចារ្យដែលអាចបានប៉ះជាមួយអ្នកខ្លាំងលើលោកនេះ”។
នៅចាំបានថាកំពូលកីឡាករវាយកូនបាល់ទាំងពីរខាងលើ ធ្លាប់ប៉ះគ្នាឆ្នាំមុនម្ដងមកហើយក្នុងពានរង្វាន់ដូចគ្នានេះ ដែលកាលនោះក៏ Djokovic ជាអ្នកយកឈ្នះលើ Roger ដែរ។ ពានរង្វាន់ BPN Paribas ឆ្នាំនេះ គឺជាពានទី៥០ហើយ ដែល Djokovic បានឈ្នះនៅក្នុងអាជីពរបស់ខ្លួន៕

Post a Comment